លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ប្រទេសមួយស៊ីវិល័យ លុះត្រាតែប្រទេសនោះមានការគោរពច្បាប់ និង ជានីតិរដ្ឋ ។
ការលើកឡើងរបស់លោក ស ខេង ដែលជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងនោះ បានធ្វើឡើងនៅប៉ុន្មាននាទីមុននេះ ក្នុងពិធីដែលលោកអញ្ជើញជាដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ។
បើតាមលោកប្រមុខមហាផ្ទៃ ការរឹតបន្តឹងនៃការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺជាការដាស់ស្មារតីប្រជាពលរដ្ឋឲ្យមានការគោរពច្បាប់ ហើយថាការគោរពច្បាប់ចរាចរណ៍ជាផ្នែកមួយប៉ុណ្ណោះ សំខាន់គ្រប់ផ្នែកទាំងអស់ រាប់ទាំងប្រជាពលរដ្ឋត្រូវគោរពច្បាប់ទាំងអស់គ្នា ទើបប្រទេសស៊ីវិល័យ ៕