ខ្មែរមាននារីបើកស្លាបដែកលើកដំបូង

ជា​មោទកភាព​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល ដែល​មាន​អ្នក​បើក​យន្តហោះ​ជា​ស្ត្រី ។ ក្នុង​វ័យ ២៩​ឆ្នាំ កញ្ញា ហុង ចិន្តា ជា​អាកាសយានិក​ខ្មែរ​ទី​១ ដែល​បើក​យន្តហោះ​ប្រភេទ Airbus 320 ។​

​បើ​តាម​ក្រសួង​កិច្ចការ​នារី កញ្ញា ហុង ចិន្តា បាន​សិក្សា​បើក​យន្តហោះ​នៅ​ប្រទេស​វៀតណាម​និង​កូរ៉េ​ខាងត្បូង​  ។ នាង​ជា​អតីត​និស្សិត​សាលា​ន័​រ​តុ​ន​ដែល​សិក្សា​ផ្នែក​ទេសចរណ៍ និង​សណ្ឋាគារ ។​

​បច្ចុប្បន្ន ហុង ចិន្តា កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ចិន​ឈ្មោះ Lanmei Airlines ៕