ទីបំផុតទៅ សាលារាជធានីភ្នំពេញបានអនុញ្ញាតជាផ្លូវការឲ្យម្ចាស់ក្លឹបកម្សាន្ត និង ខារ៉ាអូខេ KTV បើកដំណើរការឡើងវិញ តែត្រូវប្រែក្លាយក្លឹបកម្សាន្ត និង KTV ទៅជាភោជនីយដ្ឋានវិញ ។
នេះបើយោងតាម សេចក្តីជូនដំណឹងចុះថ្ងៃទី០៧ កក្កដា ២០២០ របស់សាលារាជធានីភ្នំពេញ ដែលត្រូវបានគេចែកចាយបន្តនៅលើបណ្តាញសង្គមហ្វេសប៊ុកនាប៉ុន្មាននាទីមុននេះ ។
យ៉ាងណាក៍ដោយ បើតាមសេចក្តីជូនដំណឹងដដែល ក៍បានបញ្ជាក់ដែរថា មុនប្រែក្លាយក្លឹបកម្សាន្ត និង KTV ទៅជាភោជនីយដ្ឋាន ម្ចាស់អាជីវកម្ម ត្រូវទៅសុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញ និង គោរពឲ្យបានម៉ឺងម៉ាត់វិធានការរបស់ក្រសួងសុខាភិបាលលើការទប់ស្កាត់កូវីដ១៩ និង វិធានសុវត្ថិភាពរបស់ក្រសួងទេសចរណ៍ ។
បើតាមសេចក្តីជូនដំណឹងដដែល ការប្រែក្លាយក្លឹបកម្សាន្តនិង KTV ទៅជាភោជនីយដ្ឋាន គឺជាការចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ ៕