ស្ត្រីម្នាក់ ត្រូវបានគេអះអាងថា ជាពលការិនីធ្វើការនៅក្នុងប្រទេសថៃ បានធ្លាក់ពីលើអគារកម្ពស់ ៣៥ជាន់ បណ្តាលឲ្យជង់ដែកចំមាត់ធ្លុះពីម្ខាងទៅម្ខាង របួសយ៉ាងធ្ងន់ធ្ងរ ។
បើតាមគណនីហ្វេសប៊ុកឈ្មោះ Van TongHai បានបញ្ជាក់ថា ជនរងគ្រោះជាជនក្រីក្រចំណាកស្រុកធ្វើការនៅក្នុងប្រទេសថៃនោះឈ្មោះ ស្រី រីម ភេទស្រី រស់នៅភូមិ អង្កាញ់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
យ៉ាងណាក៍ដោយ គណនីខាងលើមិនបានបញ្ជាក់អំពីមូលហេតុនៃគ្រោះថ្នាក់ខាងលើច្បាស់លាស់នោះទេ ហើយក៍មិនដឹងថា កើតឡើងនៅពេលណា កន្លែងណាពិតប្រាកដដែរ ។
នៅម៉ោង៧និង២៥នាទីយប់ថ្ងៃទី០៧ កក្កដា ២០២០នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជុំវិញព័ត៌មានខាងលើនេះ ៕