ប៉ូលិសម្នាក់បម្រើការងារផ្នែកព្រហ្មទណ្ឌនៃខេត្តត្បូងឃ្មុំ ត្រូវបានគេអះអាងថា ផឹកស្រាស្រវឹងដកកាំភ្លើងបាញ់សម្លាប់សង្សារស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ តែក្រោយបាញ់សម្លាប់សង្សារជនដៃដល់បានបើករថយន្តជិះគេចរត់ តែកម្មពៀរភ្លាមៗ ជនដៃដល់ក៍ជិះបុករថយន្តធុនធំបណ្តាលឲ្យរងរបួសធ្ងន់ផុងលលាដ៏ក្បាល និងបែកគ្រាប់ភ្នែកចេញក្រៅ ។
ហេតុការណ៍បាញ់មនុស្សដូចបាញ់សត្វនេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៩ កក្កដា ២០២០ នៅមុខ KTV Gold Clup ហ្គោលក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ប្រភពបានបញ្ជាក់ថា នារីរងគ្រោះឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ ។ ចំណែកជនដៃដល់ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។
មកទល់នឹងម៉ោង២និង៥៥នាទីរសៀលថ្ងៃទី១០ កក្កដានេះ មិនទាន់ដឹងពីមូលហេតុដែលប៉ូលិសរូបនេះដាច់ចិត្តបាញ់សម្លាប់សង្សារនៅឡើយ តែសមត្ថកិច្ចកំពុងអង្កេតនិងកសាសងសំណុំរឿងទៅសាលាដំបូងចាត់ការតាមច្បាប់ហើយ ៕