ឈាមស្រែកស្បែកហៅបាញ់សម្លាប់សង្សារ រួចជួបគ្រោះថ្នាក់របួសធ្ងន់

ប៉ូលិស​ម្នាក់​បម្រើ​ការងារ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​គេ​អះអាង​ថា ផឹកស្រា​ស្រវឹង​ដក​កាំភ្លើង​បាញ់​សម្លាប់​សង្សារ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ តែ​ក្រោយ​បាញ់​សម្លាប់​សង្សារ​ជន​ដៃដល់​បាន​បើករថយន្ត​ជិះ​គេច​រត់ តែ​កម្ម​ពៀរ​ភ្លាម​ៗ ជន​ដៃដល់​ក៍​ជិះ​បុក​រថយន្ត​ធុន​ធំ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ផុង​លលា​ដ៏​ក្បាល និង​បែក​គ្រាប់ភ្នែក​ចេញ​ក្រៅ ។​

​ហេតុការណ៍​បាញ់​មនុស្ស​ដូច​បាញ់​សត្វ​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​០៩ កក្កដា ២០២០ នៅ​មុខ KTV Gold Clup ហ្គោ​ល​ក្លឹ​ប ស្ថិត​ក្នុងភូមិ​ជី​មាន់​កណ្តាល ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

​ប្រភព​បាន​បញ្ជាក់​ថា នារី​រង​គ្រោះ​ឈ្មោះ ហេង សុខ​ហ៊ា​ប អាយុ​២០​ឆ្នាំ ។ ចំណែក​ជន​ដៃដល់​ឈ្មោះ មូល ទិ​ត្យ​ឧត្តម អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ។​

​មក​ទល់​នឹង​ម៉ោង​២​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​១០ កក្កដា​នេះ មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​ប៉ូលិស​រូប​នេះ​ដាច់​ចិត្ត​បាញ់​សម្លាប់​សង្សារ​នៅឡើយ តែ​សមត្ថកិច្ច​កំពុង​អង្កេត​និង​ក​សាសង​សំណុំរឿង​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់​ហើយ ៕