តារាភាពយន្តប៊ូលីវូដ(Boolywood) លោក អាមីតា បាចាន់ (Amitabh Bachchan ) អាយុ៧៧ឆ្នាំ និងកូនប្រុសរបស់លោកដែលជាតារាប៊ូលីវូដដែរនោះ គឺលោក Abhishek Bachchan អាយុ៤៤ឆ្នាំ ត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩ និង កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យឯកជនមួយក្នុងទីក្រុងប៊ូមបៃ ។
សូមបញ្ជាក់ថា លោក អាមីតា បាចាន់ ជាតារាភាពយន្តឥណ្ឌាដ៍ល្បីឈ្មោះបំផុតទាងនៅក្នុងប្រទេសឥណ្ឌា និងពិភពលោក ពិសេសប្រជាពលរដ្ឋខ្មែរដែលមានវ័យចាប់ពី៤០ឆ្នាំឡើង អាចនៅចាំការសម្តែងរបស់លោកកាលពីអំឡុងឆ្នាំ១៩៨៦-៨៧ ។
លោកត្រូវបានពលរដ្ឋខ្មែរហៅឈ្មោះលោកថា «រ៉ាម៉ន» ៗ ព្រោះតែលោកសម្តែងក្នុងភាពយន្តមួយដែលធ្វើការតស៊ូទាមទារសិទ្ឋិសេរីភាពឲ្យវណ្ណៈកម្មករក្រខ្សត់ និងស្នេហាស្មោះស្ម័គ្រ ៕