នៅចាំបានទេ តួកុនឥណ្ឌារ៉ាម៉ន ឥឡូវផ្ទុកកូវីដ១៩

តារាភាពយន្ត​ប៊ូ​លី​វូ​ដ​(Boolywood) លោក អា​មី​តា បា​ចាន់ (Amitabh Bachchan ) អាយុ​៧៧​ឆ្នាំ និង​កូនប្រុស​របស់​លោក​ដែល​ជាតា​រា​ប៊ូ​លី​វូ​ដ​ដែរ​នោះ គឺ​លោក Abhishek Bachchan អាយុ​៤៤​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ និង កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុង​ទីក្រុង​ប៊ូ​ម​បៃ ។​

​សូម​បញ្ជាក់​ថា លោក អា​មី​តា បា​ចាន់ ជា​តារាភាពយន្ត​ឥណ្ឌា​ដ៍​ល្បីឈ្មោះ​បំផុត​ទាង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ពិភពលោក ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​វ័យ​ចាប់ពី​៤០​ឆ្នាំ​ឡើង អាច​នៅ​ចាំ​ការ​សម្តែង​របស់​លោក​កាលពី​អំឡុង​ឆ្នាំ​១៩៨៦-៨៧ ។​

​លោក​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ហៅ​ឈ្មោះ​លោក​ថា «​រ៉ា​ម៉​ន​» ៗ ព្រោះតែ​លោក​សម្តែង​ក្នុង​ភាពយន្ត​មួយ​ដែល​ធ្វើការ​តស៊ូ​ទាមទារ​សិ​ទ្ឋិ​សេរីភាព​ឲ្យ​វណ្ណៈ​កម្មករ​ក្រខ្សត់ និង​ស្នេហា​ស្មោះស្ម័គ្រ ៕