វីវរហើយ!ស្រ្តីដែលជិះយន្តហោះជាមួយអ្នកឆ្លងកូវីដ១៩រត់គេចខ្លួន

មន្ត្រី​ក្រសួងសុខាភិបាល​ខ្មែរ នៅ​រសៀល​ថ្ងៃ​ទី​១៨ កក្កដា​នេះ បាន​ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ឃើញ​និង​ស្គាល់​ស្ត្រី​ខ្មែរ​អា​មេ​រិ​ក​ម្នាក់​ឈ្មោះ រ៉ូ​ស វី​រ៉ា ត្រូវ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ ដើម្បី​នាំ​ស្ត្រី​រូប​នេះ​ត្រឡប់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើង​វិញ ក្រោយ​ស្ត្រី​រូប​នេះ បាន​លួច​យក​រថយន្ត​ជិះ​រត់គេច​ខ្លួន​ពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ។​

​បើ​តាម​មន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ស្ត្រី​ជនជាតិ​អា​មេ​រិ​ក​ដើម​កំណើត​ខ្មែរ​ឈ្មោះ រ៉ូ​ស វី​រ៉ា​នេះ គឺជា​ស្ត្រី​ដែល​បាន​ជិះ​យន្តហោះ​ធ្វើ​ដំណើរ​ជាមួយ​មន្ត្រី​ស្ថានទូត​អា​មេ​រិ​ក​ជាន់ខ្ពស់​ពីរ​រូប ដែល​ត្រូវ​បាន​ក្រសួង​រក​ឃើញ​មាន​ជំងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា កន្លង​ទៅ​នេះ​។​

​មក​ទល់​នឹង​ម៉ោង​៥​ល្ងាច​ថ្ងៃ​សៅរ៍​ដដែល​នេះ ស្ត្រី​ដែល​កំពុង​រត់គេច​ខ្លួន ហើយក៍​មិន​ទាន់​ដឹង​ថា​មាន​ផ្ទុក ឬ​មិន​ផ្ទុក​មេ​រោក​កូ​វី​ដ​១៩​នោះ មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​និង​បញ្ជូន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ។​

​សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​បើ​ឃើញ​ស្ត្រី​ខាងលើ​សូម​រាយការណ៍​ជា​បន្ទាន់​ទៅ​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល ៕