បុរសវ័យ២៨ឆ្នាំម្នាក់ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានក្រសួងសុខាភិបាលរកឃើញផ្ទុកមេរោគកូវីដ១៩ និងត្រូវបានដាក់ឲ្យសម្រាកព្យបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយជាសាធារណៈនៅប៉ុន្មាននាទីមុននេះបានបញ្ជាក់ថា បុរសខាងលើជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី និងបានបន្តតាមជើងហោះហើរនៅប្រទេសម៉ាឡេស៊ី( MH754) និងបានមកដល់ប្រទេសខ្មែរកាលពីរសៀលថ្ងៃទី១៩ កក្កដា ២០២០ ។
មកទល់នឹងពេលនេះ ខ្មែរមានអ្នកផ្ទុកមេរោគកូវីដ១៩សរុប១៩៨នាក់ ក្នុងនោះករណីជាសះស្បើយ ១៤២នាក់ ។ចំណែកនៅទូទាំងពិភពលោកវិញ គិតត្រឹមម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៣ កក្កដា ២០២០ មានអ្នកឆ្លងសរុបជាង១៥លាននាក់ ស្លាប់ជាង៦២ម៉ឺននាក់ ក្នុងនោះសហរដ្ឋអាមេរិកមានអ្នកឆ្លងសរុបជាង៤លាននាក់ ស្លាប់ជាង១៤ម៉ឺននាក់ ។ ដោយឡែកនៅតំបន់អាស៊ីអាគ្នេយ៍(Asean) នោះវិញ ប្រទេសឥណ្ឌូនេស៊ីនៅតែនាំមុខ ដោយមានអ្នកឆ្លងសរុបជិត១០ម៉ឺននាក់ ស្លាប់ជាង៤ពាន់នាក់ តាមពីក្រោយដោយហ្វីលីពីន មានអ្នកឆ្លងសរុបជាង៧ម៉ឺននាក់ និងស្លាប់ជិត៩ពាន់នាក់ ៕