កូវីដ-១៩ ៖ ខ្មែររកឃើញថ្មី៧ ឯយួនឆ្លងចូលសហគមន៍រកឃើញថ្មី៨

ពលរដ្ឋ​ខ្មែរ​ចំនួន​៧​នាក់​ទៀត​ហើយ ត្រូវ​បាន​ក្រសួងសុខាភិបាល​រក​ឃើញ​ថា​មាន​ផ្ទុកមេរោគ​កូ​វី​ដ​-១៩ និង​០៧​នាក់​ជា​សះស្បើយ​។​

​នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។ បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា អ្នក​ឆ្លង​ទាំង​៧​នាក់​នោះ គឺ​០៤​នាក់​ជា​បុរស​កងទ័ព​មួក​ខៀវ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​លី​សរុប​ចំនួន​៨០​នាក់​កាលពី​ថ្ងៃ​ទី​១០ និង​០៣​នាក់​ទៀត ជា​បុរស​ជនជាតិ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃ​ទី​២៣ កក្កដា ២០២០ ។​

​គិត​ត្រឹម​ម៉ោង​៨​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២៩ កក្កដា ២០២០ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ទ​សរុប ២៣៣​នាក់ (​ស្ត្រី ៤៦​នាក់​) ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​១៥៤​នាក់ (​បុរស​១១៤​នាក់​) អ្នក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​មាន​ចំនួន​សរុប​៧៧​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​ជា​ស្ត្រីជន​ជាត អា​មេ​រិ​ក​កាំ​ង​០២​នាក់ ។​

​ងាក​ទៅ​ប្រទេស​វៀតណាម​ជាប់​កម្ពុជា​នោះ​វិញ អាជ្ញាធរ​វៀតណាម​បាន​ប្រកាស​ថា​ខ្លួន បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​តាម​សហគមន៍​ចំនួន​៨​នាក់​បន្ថែម​ទៀត​នៅ​ក្នុង​ទីក្រុង​ដា​ណា​ង នា​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា​នេះ ។​

​គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែកក្កដា ទីក្រុង​ដា​ណា​ង បាន​រាយការណ៍​ពី​ករណី​ឆ្លង​សរុប​ចំនួន ១៥​ករណី​ហើយ ដែល​មាន​ពាក់ព័ន្ធ​នឹង​មន្ទីរពេទ្យ​ចំនួន​៣ នៅ​ក្នុង​ទីក្រុង​ទេសចរណ៍​មួយ​នេះ​។​

​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ កក្កដា អាជ្ញាធរ​វៀតណាម បាន​ប្រកាស​ផ្អាក​ជើងហោះហើរ​ក្នុងស្រុក ចេញ និង​ចូល​ក្រុង​ដា​ណា​ង​ទាំងអស់ ក្នុង​រយៈពេល ១៥​ថ្ងៃ ចាប់ពី​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៨ ខែកក្កដា​តទៅ ។​

​ជាមួយ​គ្នា​នេះ ប្រជាជន​វៀតណាម រស់នៅ​ក្នុង​សង្កាត់​ចំនួន​៦ ក្នុង​ក្រុង​ដា​ណា​ង ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​ឲ្យ​ស្នាក់​នៅ​តែ​ក្នុងផ្ទះ​បណ្តោះអាសន្ន លើកលែងតែ​ករណី​ចាំបាច់​តែ​ប៉ុណ្ណោះ ដូច​ជា​ចេញ​ទៅ​ទិញ​ម្ហូបអាហារ ថ្នាំពេទ្យ និង​អ្នកធ្វើការ​ក្នុង​រោងចក្រ​ជាដើម​។​

​គិត​ត្រឹម​ម៉ោង​៨​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដែរ ករណី​ប្រជាជន​វៀតណាម​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ បាន​កើន​ដល់ ៤៤៦​នាក់ ក្នុង​នោះ​ជា​សះស្បើយ ៣៦៩​នាក់​៕