លោក សុះ ម៉ាច អ្នកចម្រៀងល្បីឈ្មោះមួយរូប ហើយដែលគេស្គាល់ថាជាកូនប្រុសលោក សុះ ម៉ាត់ អតីតអ្នកចម្រៀងល្បីឈ្មោះមួយរូបដែរនៅទសវត្ស៥០-៦០ កំពុងមានជំងឺសន្លាក់ធ្ងន់ធ្ងរដើរមិនរួច ។
នេះបើយោងតាមគណនីហ្វសេប៊ុកឈ្មោះ Sos Mach II ដែលគេស្គាល់ថាជាគណនីផ្លូវការរបស់លោក សុះ ម៉ាច ដែលបង្ហោះកាលពីថ្ងៃម្សិលមិញនេះ ។
នៅលើហ្វេសប៊ុកលោក សុះ ម៉ាច បានសរសេរយ៉ាងដូច្នេះថា«ដល់វគ្គដេកសុី ព្រោះដើរមិនរួច ខ្វិនបានសម្រេចហើយ។ក្រោយពិនិត្យលទ្ធផលតេស្តឈាមនិងកម្មរស្មីx គឺពុំមានសញ្ញាអ្វីធំដុំទេអាស៊ីដឡើងតិចតួច ឈាមខ្លាញ់បេះដូងធម្មតា។គឺមកពីរលាកសន្លាក់ធ្ងន់ធ្ងរ ។សូមអរគុណមិត្តភក្តិបងប្អូនដែលបានសួរសុខទុក្ខនិងជូនពរខ្ញុំអោយឆាប់ជាសះស្បើយជាពិសេសកូនស្រីច្បងដែលខ្វល់ខ្វាយពីឪពុក។ខានឈឺយូរឆ្នាំហើយ ដល់ពេលឈឺម្តងធ្ងន់ហ្ម៎ង!នេះហើយការធ្វើការងារមិនប្រមាណកម្លាំង។»។
គួរបញ្ជាក់ដែរថា អតីតប្រធានសមាគមអ្នកសិល្បករខ្មែរ លោក សុះ ម៉ាច ក៍ត្រូវបានគេដឹងថា លោកក៍ធ្លាប់ជាកូនប្រសាររបស់លោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភានិងព្រឹទ្ឋសភាផងដែរ ៕