មន្ត្រីជាន់ខ្ពស់អាមេរិម្នាក់ដែលស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ ត្រូវបានក្រសួងសុខាភិបាលរកឃើញថាឆ្លងមេរោគកូវីដ១៩កាលពិថ្ងៃម្សិលមិញនេះ បន្ទាប់ពីបុរសនោះមកពីអាមេរិកនិងបានដាក់ឲ្យធ្វើចត្តាឡីស័កអស់ពេល១៣ថ្ងៃនៅក្នុងស្ថានទូត ។
នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកថ្ងៃទី៣០ កក្កដា ២០២០ ។
មកទល់នឹងម៉ោង១០ព្រឹកថ្ងៃទី៣០ កក្កដា ២០២០ កម្ពុជាមានអ្នកឆ្លងសរុប ២៣៤នាក់(១៨៨នាក់) និងជាសះស្បើយ១៦២នាក់(៤១នាក់) ៕