អាជ្ញាធរវៀតណាមបានឲ្យដឹងនៅព្រឹកនេះថា មនុស្ស០៩នាក់ថ្មីទៀត ត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩ ដែលជាការឆ្លងក្នុងស្រុក ធ្វើឲ្យកំណើននៃការឆ្លងក្នុងសហគមន៍បានកើដល់៤៣នាក់ហើយ និងឆ្លងសរុប ៤៥៩នាក់ និងជា៣៦៩នាក់ ។
មនុស្ស០៩នាក់ដែលរកឃើញថ្មីនេះ មានអាយុចន្លោះពី៣២ដល់៧៦ឆ្នាំ ហើយក្នុងនោះ០៤នាក់ជាអ្នករស់នៅក្នុងទីក្រុងដាណាង និង ៥នាក់នៅទីក្រុងហាណូយ ទើបមកពីដើរកម្សាន្តនៅទីក្រុងដាណាងភាគកណ្តាល ។
មកទល់នឹងម៉ោង១១និង២២២នាទីថ្ងៃត្រង់ថ្ងៃព្រហស្បត៍នេះ អាជ្ញាធរវៀតណាមបានប្រកាសឲ្យដឹងដែរថា ចំនួនអ្នកឆ្លងក្នុងសហគមន៍ទាំង៤៣នាក់ គិតចាប់តាំងពីការស្ងប់ស្ងាត់រយៈពេល៩៩ថ្ងៃកន្លងមកនោះ គឺពួកគេ៣៤នាក់ ជាអ្នករស់នៅទីក្រុងដាណាង ០៣នាក់ នៅក្នុងខេត្ត ខ្វាងណាម( Quang Nam ) ០១នាក់នៅក្នុងខេត្តខ្វាងង៉ៃ( Quang Ngai) ២នាក់នៅក្នុងទីក្រុងហាណូយ ០២នាក់នៅទីក្រុងហូជីមិញ និង ០១នាក់ នៅទីក្រុងដាkឡាក់ (Dak Lak)។
ប្រធានគណៈកម្មាធិការប្រជាជនក្រុងហាណូយ លោក Nguyen Duc Chung បាននិយាយថា ទីក្រុងហាណូយបានទទួលប្រជាជនដែលត្រលប់មកពីដាណាងវិញចន្លោះពី១៥០០០នាក់ ទៅ ២០០០០នាក់ ហើយពួកគេសុទ្ឋតែត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក។
គិតមកទល់នឹងពេលនេះដែរ វៀតណាមមានអ្នកដកា់ឲ្យធ្វើចត្តាឡីស័កសរុប ៨១០០០នាក់ គឺមានការកើនឡើងជាង១ម៉ឺននាក់ បើធៀបទៅនឹងតួលេខកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកនេះ ។
បន្ទាប់ពីមានករណីឆ្លងនៅក្នុងសហគមន៍ក្នុងទីក្រុងដាណាងនោះរួចមក លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានអំពាវនាវកាលពីដើមសប្តាហ៍នេះដែរឲ្យពលរដ្ឋត្រូវពាក់ម៉ាសជាប្រចាំពេលចេញដំណើរទៅណាមកណានិងប្រកាសបិទការហោះហើរចេញចូលពីក្រុងដាណាងទាំងអស់ ហើយការធ្វើដំណើរនៅក្នុងទីក្រុងនេះ ក៏មិនអនុញ្ញាតដែរ លើកលែងតែករណីចាំបាច់។ ក្រៅពីនេះ រដ្ឋាភិបាលកុម្មុយនីស្តជិតខាងកម្ពុជាមួយនេះ ក៏បានចាត់វិធានការពង្រឹងការត្រួតពិនិត្យតាមព្រំដែនផងដែរ ដោយសារបារម្ភពីការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដែលអាចចម្លង COVID-19 កាន់តែខ្លាំងថែមទៀតនៅវៀតណាម៕