ស្នងការស្វាយរៀងចេះមន្តអាគមដឹង បានជាថ្នាក់លើរកកំហុសអត់ឃើញ ?

ក្រុម​មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​ចំនួន​១៥១​នាក់ បាន​សរសេរ​បណ្ដឹង​អនាមិក​រួម​គ្នា​ជា​ថ្មី​ទៀត ស្នើ​ឱ្យ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ ដក​តំណែង​លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង ដោយ​ពួក​គេ​អះអាង​ថា លោកស្នងការ​រួប​នេះ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដុះ​ស្លែ រើស​មន្ត្រី​ចូល​ក្របខ័ណ្ឌ​នគរបាល​ខុស​ប្រក្រតី​អនុញ្ញាត​ឱ្យ​ជនជាតិ​យួន​រាប់​សិប​នាក់ ឆ្លង​ដែន​ចូល​ដី​ខ្មែរ​ដោយ​សេរី ដឹកនាំ​របៀប​ផ្តាច់​ការ​និង​បក្ខពួក​ជាដើម ។​

​លោក កឹង ឃ​ន មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​តប​បាន​ទេ ជំវិញ​ការ​ចោទប្រកាន់​របស់​មន្ត្រី​នគរបាល​ខាងលើ នា​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ២០២០​នេះ ។​

​យ៉ាងណា​ក៍ដោយ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹ​ម​ខឿន បាន​ប្រាប់ RFA ថា អគ្គស្នងការ​នគរបាល​ជាតិ នៅ​មិន​ទាន់​ទទួល​ព័ត៌មាន ទាក់ទិន​បណ្តឹង​អនាមិក​នេះ​នៅឡើយ​ទេ​។ លោក​មិន​ជំទាស់ រាល់​បណ្ដឹង​អនាមិក​នោះ​ទេ ក៏​ប៉ុន្តែ​ពេល​ខ្លះ ពាក្យបណ្ដឹង​អនាមិក​អាច​ជា​វិជ្ជមាន ហើយ​ថែម​ទាំង​អាច​បង្ក​ឱ្យ​មាន​ទំនាស់​ផ្ទៃក្នុង​ផង​ដែរ​។ តែ​ទោះ​យ៉ាងណា​នេះ​ក្តី លោក​ថា ស្ថាប័ន​ជំនាញ​នឹង​ចុះ​ស៊ើបអង្កេត​ករណី​នេះ​ជា​ថ្មី​ទៀត ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ​៖ «​រឿង​ពិត ឬ​មិន​ពិត ស៊ើបអង្កេត​សិន ហើយ​មាន ១០០​នាក់​ផ្សេង​ទៀត បង​មិន​ទាន់​ទទួល​ព័ត៌មាន ចាំ​មើ​លបងមើល តើ​ព័ត៌មាន​ហ្នឹង​ជា​ព័ត​មាន​ពិតមែន ឬ​អត់0x017d7 នេះ​គ្រាន់តែ​ជា​ការ​ចោទប្រកាន់​អនាមិក ដែល​ប្អូន​ដឹង តែ​ការ​ពិត​ជាក់ស្ដែង ទាល់តែ​ឱ្យ​គេ​អង្កេត​សិន​។ មន្ត្រី​អស់ហ្នឹង ខ្ញុំ​មិន​ចោទ​គាត់​ម៉េច​ទេ គាត់​ជា​មន្ត្រី​នគរបាល គាត់​ដឹង​ច្បាប់ គាត់​ដឹង​កន្លែង ដើម្បី​ប្ដឹង​ត្រួតពិនិត្យ ទៅ​លើ​មន្ត្រី​នគរបាល​ជាន់ខ្ពស់​។ អ៊ីចឹង​យើង​រង់ចាំ តើ​បណ្ដឹង​ដល់​ណា​ហើយ​» ។​

​បើ​តាម RFA ដដែល កាលពីដើម​ឆ្នាំ ២០១៩ នគរបាល​ខេត្តស្វាយរៀង​ជិត ៥៧​នាក់ បាន​ចុះហត្ថលេខា​លើ​លិខិត​អនាមិក ប្ដឹង​ស្នងការ​ខេត្តស្វាយរៀង លោក កឹង ឃ​ន ម្ដង​ដែរ ដោយ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​បាន​ប្រើ​អំណាច​គំរាមកំហែង​ជេរ​ប្រមាថ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​។ លើស​ពី​នេះ​ទៀត លិខិត​អនាមិក បញ្ជាក់​ថា​លោក កឹង ឃ​ន មាន​លុយរាប់​សិប​លាន​ដុល្លារ និង​ទ្រព្យសម្បត្តិ​មហាសាល​មិន​ប្រក្រតី ដោយសារ​អំពើ​ពុក​រលួយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ ក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាល នៅ​មិន​ទាន់​ជួយ​រក​យុត្តិធម៌​ឲ្យ​មន្ត្រី​នគរបាល​ទាំងនោះ​នៅឡើយ​ទេ ៕

​ខ្លឹមសារ​លិខិត ដែល​អាស៊ី​សេរី​ទទួល​បាន អះអាង​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ដែល​ប្រព្រឹត្ត​ដោយ​ស្នងការ​រូប​នេះ ក្នុង​នោះ​រួម​ទាំង​ការ​ប្រើ​អំណាច​បញ្ជូន​សាច់ញាតិ​បងប្អូន​ឱ្យ​គ្រប់គ្រង​តាម​ច្រករបៀង​ព្រំដែន​ដើម្បី​ប្រមូល​លុយ​ពី​ជនជាតិ​វៀតណាម​រាប់​ម៉ឺន នាក់ ចូល​ដី​ខ្មែរ​ដោយ​សេរី ដោយ​គ្រាន់តែ​បង់លុយ​មួយ​សែន​ដុ​ង ឬ​ស្មើ​៥​ដុល្លារ សម្រាប់​ជនជាតិ​វៀតណាម​ម្នាក់​ៗ​។​

​នគរបាល​ខេត្តស្វាយរៀង​ម្នាក់​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ និង​សំឡេង ព្រោះ​បារម្ភ​ពី​សុវត្ថិភាព បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា រឿង​អយុត្តិធម៌​កើត​មាន​ច្រើន​ជា​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​ស្ថាប័ន​រដ្ឋាភិបាល​ណា​ដោះស្រាយ​នោះ​ទេ​។ លោក​ថា ការ​បណ្ដោយ​ឱ្យ​ស្នងការ​នគរបាល​ខេត្ត​ស្វាយ​លោក កឹង ឃ​ន ក្រាញ​អំណាច នឹង​ប៉ះពាល់​កាន់តែ​ធ្ងន់ ដល់​សង្គម​ជាតិ រួម​មាន ការ​នាំ​ទំនិញ​ខូចគុណភាព និង​ការ​ហូរ​ចូល​ជនអន្តោប្រវេសន៍​រាប់​ម៉ឺន​នាក់​ជាដើម​។ លោក​បន្ថែម​ថា កន្លង​ទៅ នគរបាល​ជិត ៦០​នាក់ បាន​ផ្តិត​មេដៃ សរសេរ​លិខិត​អនាមិក ប្តឹង​ស្នងការ​រូប​នេះ​ដែរ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ គ្មាន​ដំណោះស្រាយ​នៅឡើយ​ទេ​៖ «​សូម​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេ​ង មេត្តា​ជួយ​ផ្លាស់​ប្តូរ លោក លោក កឹង ឃ​ន ចេញពី​ស្នងការ​ខេត្តស្វាយរៀង ហើយ​ត្រូវ​ដាក់​ជំនួស​មក​វិញ មន្ត្រី​ណា គោរព​ច្បាប់ ស្មោះត្រង់ មាន​សីលធម៌ និង មាន​សមត្ថភាព​ខ្ពស់ ដើម្បី​បម្រើ​រាស្ត្រ និង​សង្គម​ជាតិ​ឱ្យ​បាន​ល្អ​»​។​

​ខ្លឹមសារ​ពាក្យបណ្តឹង បន្ថែម​ថា លោក កឹង ឃ​ន បាន​ដាក់​ឱ្យ​សាច់​ញតិ​ខ្លួន យក​លុយ​តាម​រថយន្ត​ដឹក​ទំនិញ ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ដោយ​ក្នុង​មួយ​រយ​រថយន្ត ត្រូវ​បង់លុយ ១​សែន​រៀល​។ លើស​ពី​នេះ ស្នងការ​រូប​នេះ បាន​តែងតាំង ប្អូនបង្កើត ជា​វរៈ​ព្រំដែន​ទិស​ខាងជើង និង​បាន​ឃុបឃិត​ជាមួយ​ស្នងការ​រង ពីរ​រូប​ទៀត ប្រព្រឹត្ត​អំពើ​ពុក​រលួយ​រួម​មាន ការ​ដំឡើង​ឋានន្តរសក្ដិ និង​តួនាទី ជំរិត​ទារប្រាក់​ពី​មន្ត្រី​ថ្នាក់​ក្រោម និង​ការ​ប្រលង​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​នគរបាល​ម្តង​ៗ តម្រូវ​ឱ្យ​បង់លុយ ចាប់ពី ១​ម៉ឺន ៣​ពាន់​ដុល្លារ ទៅ ១​ម៉ឺន ៥​ពាន់​ដុល្លារ សម្រាប់​បេក្ខជន​ម្នាក់​ៗ​។ ជាង​នេះ​ទៀត លោក កឹង ឃ​ន បាន​ធ្វើបាប​មន្ត្រី​ស្លូតត្រង់ និង អនុញ្ញាត​ឱ្យ​នគរបាល​ខ្លះ អាច​បើក​ប្រាក់ខែ​បាន​ដោយ​មិនបាច់​ធ្វើការ​។​ ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ស្នងការ​ខេត្តស្វាយរៀង លោក កឹង ឃ​ន ជា​ច្រើន​ថ្ងៃ​មក​ហើយ ដើម្បី​ផ្តល់​ឱកាស​ជូន​លោក​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​ទាំងនេះ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​។ ទោះជា​យ៉ាងណា នៅ​ថ្ងៃ​ទី​២៨ កក្កដា លោក​កឹង ឃ​ន បាន​លើក​ទូរស័ព្ទ តែ​លោក​ចុច​ផ្ដាច់​ទៅ​វិញ​នៅ​ពេល​ឮ​ថា អាស៊ី​សេរី​ទូរស័ព្ទ​មក​សួរ​លោក​។​

​ចំណែក អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹ​ម​ខឿន មាន​ប្រសាសន៍​ថា អគ្គស្នងការ​នគរបាល​ជាតិ នៅ​មិន​ទាន់​ទទួល​ព័ត៌មាន ទាក់ទិន​បណ្តឹង​អនាមិក​នេះ​នៅឡើយ​ទេ​។ លោក​មិន​ជំទាស់ រាល់​បណ្ដឹង​អនាមិក​នោះ​ទេ ក៏​ប៉ុន្តែ​ពេល​ខ្លះ ពាក្យបណ្ដឹង​អនាមិក​អាច​ជា​វិជ្ជមាន ហើយ​ថែម​ទាំង​អាច​បង្ក​ឱ្យ​មាន​ទំនាស់​ផ្ទៃក្នុង​ផង​ដែរ​។ តែ​ទោះ​យ៉ាងណា​នេះ​ក្តី លោក​ថា ស្ថាប័ន​ជំនាញ​នឹង​ចុះ​ស៊ើបអង្កេត​ករណី​នេះ​ជា​ថ្មី​ទៀត ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ​៖ «​រឿង​ពិត ឬ​មិន​ពិត ស៊ើបអង្កេត​សិន ហើយ​មាន ១០០​នាក់​ផ្សេង​ទៀត បង​មិន​ទាន់​ទទួល​ព័ត៌មាន ចាំ​មើ​លបងមើល តើ​ព័ត៌មាន​ហ្នឹង​ជា​ព័ត​មាន​ពិតមែន ឬ​អត់0x017d7 នេះ​គ្រាន់តែ​ជា​ការ​ចោទប្រកាន់​អនាមិក ដែល​ប្អូន​ដឹង តែ​ការ​ពិត​ជាក់ស្ដែង ទាល់តែ​ឱ្យ​គេ​អង្កេត​សិន​។ មន្ត្រី​អស់ហ្នឹង ខ្ញុំ​មិន​ចោទ​គាត់​ម៉េច​ទេ គាត់​ជា​មន្ត្រី​នគរបាល គាត់​ដឹង​ច្បាប់ គាត់​ដឹង​កន្លែង ដើម្បី​ប្ដឹង​ត្រួតពិនិត្យ ទៅ​លើ​មន្ត្រី​នគរបាល​ជាន់ខ្ពស់​។ អ៊ីចឹង​យើង​រង់ចាំ តើ​បណ្ដឹង​ដល់​ណា​ហើយ​»​។​

​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា មូលហេតុ​សំខាន់ ដែល​ក្រុម​នគរបាល​បង្ខំចិត្ត​សរសេរ​បណ្ដឹង​អនាមិក​ជា​ថ្មី​ទៀត ដោយសារ​ពួក​គេ មិន​ទុកចិត្ត​ថ្នាក់លើ​របស់​ខ្លួន​។ លោក​បញ្ជាក់​ថា បណ្ដឹង​នេះ ក្រសួងមហាផ្ទៃ គួរតែ​យកចិត្តទុកដាក់ ពិនិត្យ​មើល និង​ដោះស្រាយ​ឱ្យ​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​អវិជ្ជមាន ដល់​សន្តិសុខ​សង្គម និង​ពលរដ្ឋ​។ លោក​សង្កេត​ឃើញ​ថា ស្ថាប័ន​នគរបាល និង​កងកម្លាំងប្រដាប់អាវុធ កម្រ​នឹង​ប្ដឹង​ថ្នាក់លើ​របស់​ខ្លួន​ដោយ​បើកចំហ​ណាស់ ព្រោះ​ពួក​គេ​បារម្ភ​ពី​សុវត្ថិភាព​៖ «​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​កងកម្លាំងប្រដាប់អាវុធ​នេះ មានការ​អនុវត្ត​តាម​បែបបទ​បញ្ជា អ៊ីចឹង​ការ​ដាក់​ពាក្យ​ប្ដឹង ឬ​មួយ​ការ​សរសេរ​លិខិត​ជា​ផ្លូវការ មិន​អាច​ទៅ​រួច​ទេ​។ ពិធី​ដោះស្រាយ​បញ្ហា ដូច​អ្វី​ដែល​បានឃើញ ក៏​វា​ជា​ហេតុផល​ដែរ គួរ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​។ វា​មាន​តម្រុយ​គួរតែ​ស៊ើបអង្កេត ពិនិត្យ​មើលទៅ​លើ អ្វី​ដែល​ជា​ការ​លើក​ឡើង​ដែរ វា​នឹង​មិន​ពិបាក​ទេ ប្រសិនបើ​មានការ​លើក​ឡើង ចំ​បុគ្គល​បែប​នេះ​»​។​

​កាលពីដើម​ឆ្នាំ ២០១៩ នគរបាល​ខេត្តស្វាយរៀង​ជិត ៥៧​នាក់ បាន​ចុះហត្ថលេខា​លើ​លិខិត​អនាមិក ប្ដឹង​ស្នងការ​ខេត្តស្វាយរៀង លោក កឹង ឃ​ន ម្ដង​ដែរ ដោយ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​បាន​ប្រើ​អំណាច​គំរាមកំហែង​ជេរ​ប្រមាថ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​។ លើស​ពី​នេះ​ទៀត លិខិត​អនាមិក បញ្ជាក់​ថា​លោក កឹង ឃ​ន មាន​លុយរាប់​សិប​លាន​ដុល្លារ និង​ទ្រព្យសម្បត្តិ​មហាសាល​មិន​ប្រក្រតី ដោយសារ​អំពើ​ពុក​រលួយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ ក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាល នៅ​មិន​ទាន់​ជួយ​រក​យុត្តិធម៌​ឲ្យ​មន្ត្រី​នគរបាល​ទាំងនោះ​នៅឡើយ​ទេ​។​

​ឆ្លើយ​តប​បញ្ហា​នេះ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹ​ម​ខឿន ប្រាប់​អាស៊ី​សេរី​ថា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជូន​មន្ត្រី​ជំនាញ ៣​អង្គភាព ចុះ​ស៊ើបអង្កេត​ករណី​នេះ ៣ ដង​មក​ហើយ រក​មិនឃើញ​កំហុស ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។ លោក​ចាត់​ទុក​បណ្ដឹង​នេះ ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​។ ចំពោះ​សំណួរ​ថា លោក កឹង ឃ​ន ក៏​ធ្លាប់​បាញ់​ប្រពន្ធ​ខ្លួនឯង​ឱ្យ​របួសធ្ងន់​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម និង​ធ្លាប់​យក​កាំភ្លើង​បាញ់​កូនចៅ​ខ្លួនឯង​ឱ្យ​របួសធ្ងន់​ដែរ​នោះ តើ​ស្ថាប័ន​ជំនាញ មាន​ស៊ើបអង្កេត​ឬទេ0x017d7 អ្នកនាំពាក្យ​រូប​នេះ ឆ្លើយ​យ៉ាង​ខ្លី​ថា សូម​ទុក​ពេល​ឱ្យ​ស្ថាប័ន​សាមី​ស៊ើបអង្កេត​ជាក់ស្ដែង​សិន​៖ «​គឺជា​ការ​ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម ហើយ​មានគំនិត​ផ្ចាញ់ផ្ចាល​ជាមួយ​ស្នងការ​នោះ (​លោក កឹង ឃ​ន​) ។ អគ្គស្នងការ​បាន​ត្រួតពិនិត្យ​ដល់​កន្លែង មាន​ទាំង​អធិការកិច្ច និង​សវន​កម្ម និង​នាយកដ្ឋាន​បុគ្គល ចង់​និយាយ​ថា បី​អង្គភាព​សំខាន់​ៗ ដែល​ចុះ​ស៊ើបអង្កេត ពាក់ព័ន្ធ​រឿង​ហ្នឹង​»​។​

​ពលរដ្ឋ​រស់នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង លោក ឯម សុខ​សុវណ្ណ សង្កេត​ឃើញ​ថា ជនជាតិ​វៀតណាម ឆ្លង​ដែន​ចូល​ដី​ខ្មែរ​បាន​ដោយ​ងាយ ដោយ​គ្រាន់តែ​សូកប៉ាន់​សមត្ថកិច្ច​យាម​តាម​ប៉ុស្តិ៍​ព្រំដែន​នីមួយ​ៗ​។ លោក​ថា ការ​គ្រប់គ្រង​ច្រកព្រំដែន របស់​អាជ្ញាធរ​ធូររលុង​ច្រើន និង​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ ហើយ​ករណី​នេះ​កើត​មាន​ដដែល​ៗ ច្រើន​ឆ្នាំ​មក​ហើយ​៖ «​បើ​ខ្ញុំ​មើលឃើញ​ផ្ទាល់ គឺ​ធូររលុង​ណាស់ បើ​វៀតណាម​ចូល​យើង​ទេ ច្រក​ខ្លះ​ឱ្យ​តែ ១​សែន​ដុ​ង ឬ​ពីរ​សែន​ដុ​ង (២​ម៉ឺន​រៀល​ទៅ ៤​ម៉ឺន​រៀល​) អ៊ីចឹង មួយ​ដុំ ឬ​ពីរ​ដុំ​អ៊ីចឹង​ទៅ ស្មើនឹង ១០​ម៉ឺន ២០​ម៉ឺន​ដុ​ង​។ ចូល​មក​ឃើញ​ផ្ទាល់​ហ្នឹង​ភ្នែក កាលណា​ព្រំដែន​របស់​យើង​អន់​ហើយ គឺ​ពិបាក​ហើយ ជនជាតិ​វៀតណាម គេ​មើលងាយ​ហើយ​»​។​

​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​ប្រធាន​ក្រុមការងារ ១០០​រាត្រី លោក មួ​ង សូ​នី ថ្លែង​ថា បណ្ដឹង​របស់​នគរបាល ជា​រឿង​ពិត​ទាក់ទិន​ភាព​ធូររលុង​គ្រប់គ្រង​ច្រកព្រំដែន កម្ពុជា​-​វៀតណាម​។ លោក​ថា ក្រុមការងារ ១០០​រាត្រី បាន​ចុះ​ស្រាវជ្រាវ បញ្ហា​នេះ​កន្លង​ទៅ រក​ឃើញ​ថា សមត្ថកិច្ច​ខ្មែរ បាន​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម ចូល​ដោយ​សេរី តាម​ច្រករបៀង និង​មាន​ជនជាតិ​វៀតណាម​ខ្លះ​ទៀត លួច​ឆ្លង​ដែន តាម​វាលស្រែ ដោយ​គ្មាន​ការ​រារាំង​៖ «​ច្រក​ទ្វេភាគី និង​ច្រក​តំបន់ គឺ​មានការ​ចេញចូល​បែក​សូក​លុយ ច្រើន​ជា​ពិសេស​ច្រករបៀង​ហ្នឹង​ហ្មង​។ ជនជាតិ​វៀតណាម ចូល​ក្នុង​ទឹកដី​កម្ពុជា គឺ​គ្មាន​ពី​ណា​តាមដាន ជនជាតិ​វៀតណាម​ហ្នឹង​ទេ តែ​គាត់​ចូល​មក​ហើយ ទៅ​ណា​បាន​ទាំងអស់​។ ខ្ញុំ​គិត​ថា បណ្ដឹង​ង​របស់​មន្ត្រី​អាជ្ញាធរ​កម្ពុជា ក្នុង​ខេត្តស្វាយរៀង​ហ្នឹង ជា​រឿង​ល្អ »​។​មន្ត្រី​សង្គម​ស៊ី​វិល យល់​ថា ការ​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម ចូល​ទឹកដី​ខ្មែរ​ខុសច្បាប់ ដើម្បី​ទទួល​ប្រយោជន៍ គឺជា​ទម្រង់​បទល្មើស​ធ្ងន់ធ្ងរ​។ ពួក​គេ​ទាមទារ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចុះ​ស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព និង​អនុវត្ត​ច្បាប់​ដល់​អ្នក​ពាក់ព័ន្ធ​ឱ្យ​បាន​ត្រឹមត្រូវ​៕