ផ្សារ AEON ប្រកាសផ្អាកអាប់ជាដុល្លារប្រភេទ ១$ ៥$ និង ១០$

ផ្សារ​ទំនើប AEON ដែល​ជា​ផ្សារ​ទំនើប​បំផុត​និង​កំពុង​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រកាស​ថា​ខ្លួន​នឹង​ផ្អាក​អាប់ជា​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ ១$ ៥$ និង ១០$​ ចាប់ពី​ថ្ងៃ​ទី​០១ សីហា ឆ្នាំ​២០២០​នេះ​តទៅ ប៉ុន្តែ​នៅ​បន្ត​ទទួល​ក្រដាសប្រាក់​ដុល្លារ ពី​អតិថិជន​សម្រាប់​ការ​ជាវ​ទំនិញ​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ។​

​នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ផ្សារ​ទំនើប AEON ដែល​ជា​ផ្សារ​ទំនើប​វិនិយោគ​ដោយ​ជប៉ុន​ផ្សារ​ទំនើប​អ៊ី​អន ។ សេចក្តីជូនដំណឹង​ក៍បាន​បញ្ជាក់​ដែរ​ថា ផ្សារ​ទំនើប AEON នឹង​អាប់​ត្រឡប់​ទៅ​វិញ រាល់​ប្រាក់​អាប់ នឹង​ប្រើប្រាស់​ប្រាក់​រៀល​(៛)​វិញ ។​

​កាលពី​ពេល​ថ្មី​ៗ​នេះ ក៍​មានការ​ភ្ញាក់ផ្អើល​ម្តង​មក​ហើយ​អំពី​ការ​អាជីវករ​មិន​ទទួលយក​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប្រភេទ​ក្រដាស​១$ ៥$ និង ១០$ បង្ក​ឲ្យ​មានការ​រិះគន់ រហូត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​ប្រកាស​ព្រមាន​ចាត់វិធានការ​ច្បាប់​ចំពោះ​អាជីវករ​ណា​មិន​ទទួលយក​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​១$ ៥$ និង ១០$ ។​

​យ៉ាងណា​ក៍ដោយ ពាក់​ព័​ន្ឋ​នឹង​សេចក្តីជូនដំណឹង​របស់​ផ្សារ​ទំនើប AEON ខាងលើ​នេះ លោកស្រី ជា សិរី អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​កម្ពុជា បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្ស​ព​ញ​វ​ផ្សាយ​ក្នុងស្រុក​ថា ចំពោះ​ការ​ប្រកាស របស់​ផ្សារ​ទំនើប​អ៊ី​អន គាត់​នៅ​តែ​ទទួល​ក្រដាសប្រាក់ ដុល្លារ​អា​មេ​រិ​ក​ប្រភេទ​តូច ប៉ុន្តែ​ប្រសិនបើ​គាត់​មិន​មាន​ក្រដាស​ដុល្លារ​ទាំងនេះ សម្រាប់​អាប់​ក៏​យើង​មិន​អាច​បង្ខំ គាត់​អោយ​អាប់​នូវ​ក្រដាស​ទាំងនោះ​បាន​ដែរ ។ សំខាន់ គាត់​អាច​អាប់​ក្រដាសប្រាក់​ណា ដែល​គាត់​មាន ។ យើង​ទាំងអស់​គ្នា គួរ​បន្ត​គាំទ្រ​ការ​ប្រើប្រាស់​រៀល ឱ្យ​បាន​ទូលំទូលាយ​” ។​

​ជា​ទូទៅ​ជប៉ុន គាត់​តែងតែ​គាំទ្រ​ប្រាក់​រៀល តាម​រយៈ ការ​ជួយ​សិក្សា​ស្រាវជ្រាវ​ពី​ការ​ប្រើប្រាស់ ប្រាក់​រៀល​នៅ​កម្ពុជា តាម​រយៈ JICA ការ​ទទួលយក​តែ​ប្រាក់​រៀល សម្រាប់​ទូទាត់ ទិដ្ឋាការ នៅ​ស្ថានទូត​ជប៉ុន ការ​ចេញ​មុនគេ ឧបករណ៍​ទូទាត់ តែ​ប្រាក់​រៀល​តែ​១​គត់ របស់​ធនាគារ​ឯកទេស Aeon និង​សូ​ម្បី​តែ​ការ​ដាក់​តម្លៃ ជា​ប្រាក់​រៀល​ក្នុង​ផ្សារ​ទំនើប​មុនគេ ក្នុង​ចំណោម​ផ្សារ​ទំនើប ទាំងអស់​នៅ​កម្ពុជា ៕