កម្ពុជារកឃើញមន្រ្តីជាន់ខ្ពស់ទូតអាមេរិកម្នាក់ឆ្លងកូវីដ១៩

មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ម្នាក់​ដែល​ស្នាក់​នៅ​ក្នុង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុងភ្នំពេញ ត្រូវ​បាន​ក្រសួងសុខាភិបាល​រក​ឃើញ​ថា​ឆ្លង​មេរោគ​កូ​វី​ដ​១៩​កាល​ពិ​ថ្ងៃ​ម្សិលមិញ​នេះ បន្ទាប់​ពី​បុរស​នោះ​មក​ពី​អា​មេ​រិ​ក​និង​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​អស់​ពេល​១៣​ថ្ងៃ​នៅ​ក្នុង​ស្ថានទូត ។​

​នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ២០២០ ។​

​មក​ទល់​នឹង​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ២០២០ កម្ពុជា​មាន​អ្នក​ឆ្លង​សរុប ២៣៤​នាក់​(១៨៨​នាក់​)  និង​ជា​សះស្បើយ​១៦២​នាក់​(៤១​នាក់​) ៕