កូវីដ-១៩ ៖ យួនឆ្លងចូលសហគមន៍កើនដល់៤៣នាក់ហើយ

អាជ្ញាធរ​វៀតណាម​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា មនុស្ស​០៩​នាក់​ថ្មី​ទៀត ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ដែល​ជា​ការ​ឆ្លង​ក្នុងស្រុក ធ្វើ​ឲ្យ​កំណើន​នៃ​ការ​ឆ្លង​ក្នុង​សហគមន៍​បាន​កើ​ដល់​៤៣​នាក់​ហើយ និង​ឆ្លង​សរុប ៤៥៩​នាក់ និង​ជា​៣៦៩​នាក់ ។​

​មនុស្ស​០៩​នាក់​ដែល​រក​ឃើញ​ថ្មី​នេះ មាន​អាយុ​ចន្លោះ​ពី​៣២​ដល់​៧៦​ឆ្នាំ ហើយ​ក្នុង​នោះ​០៤​នាក់​ជា​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ដា​ណា​ង និង ៥​នាក់​នៅ​ទីក្រុង​ហាណូយ ទើប​មក​ពី​ដើរ​កម្សាន្ត​នៅ​ទីក្រុង​ដា​ណា​ង​ភាគ​កណ្តាល ។​

​មក​ទល់​នឹង​ម៉ោង​១១​និង​២២២​នាទី​ថ្ងៃត្រង់​ថ្ងៃ​ព្រ​ហ​ស្បត៍​នេះ អាជ្ញាធរ​វៀតណាម​បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា ចំនួន​អ្នក​ឆ្លង​ក្នុង​សហគមន៍​ទាំង​៤៣​នាក់ គិត​ចាប់តាំងពី​ការ​ស្ងប់ស្ងាត់​រយៈពេល​៩៩​ថ្ងៃ​កន្លង​មក​នោះ គឺ​ពួក​គេ​៣៤​នាក់ ជា​អ្នក​រស់នៅ​ទីក្រុង​ដា​ណា​ង ០៣​នាក់ នៅ​ក្នុង​ខេត្ត ខ្វាង​ណា​ម​( Quang Nam ) ០១​នាក់​នៅ​ក្នុង​ខេត្ត​ខ្វាង​ង៉ៃ​( Quang Ngai) ២​នាក់​នៅ​ក្នុង​ទីក្រុង​ហាណូយ ០២​នាក់​នៅ​ទីក្រុង​ហូ​ជី​មិ​ញ និង ០១​នាក់ នៅ​ទីក្រុង​ដា​k​ឡាក់ (Dak Lak)​។​

​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហាណូយ លោក Nguyen Duc Chung បាន​និយាយ​ថា ទីក្រុង​ហាណូយ​បាន​ទទួល​ប្រជាជន​ដែល​ត្រលប់​មក​ពី​ដា​ណា​ង​វិញ​ចន្លោះ​ពី​១៥០០០​នាក់ ទៅ ២០០០០​នាក់ ហើយ​ពួក​គេ​សុ​ទ្ឋ​តែ​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​គិត​មក​ទល់​នឹង​ពេល​នេះ​ដែរ វៀតណាម​មាន​អ្នក​ដ​កា់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​សរុប ៨១០០០​នាក់ គឺ​មានការ​កើនឡើង​ជាង​១​ម៉ឺន​នាក់ បើ​ធៀប​ទៅ​នឹង​តួលេខ​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​កន្លង​មកនេះ ។​

​បន្ទាប់​ពី​មាន​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​ក្នុង​ទីក្រុង​ដា​ណា​ង​នោះ​រួច​មក លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀ​ន សួន​ហ្វុ​ក (Nguyen Xuan Phuc) បាន​អំពាវនាវ​កាលពីដើម​ស​ប្តា​ហ៍​នេះ​ដែរ​ឲ្យ​ពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស​ជា​ប្រចាំ​ពេល​ចេញដំណើរ​ទៅ​ណា​មក​ណា​និង​ប្រកាស​បិទ​ការ​ហោះហើរ​ចេញចូល​ពី​ក្រុង​ដា​ណា​ង​ទាំងអស់ ហើយ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ទីក្រុង​នេះ ក៏​មិន​អនុញ្ញាត​ដែរ លើកលែងតែ​ករណី​ចាំបាច់​។ ក្រៅពី​នេះ រដ្ឋាភិបាល​កុម្មុយនីស្ត​ជិតខាង​កម្ពុ​ជាមួយ​នេះ ក៏​បាន​ចាត់វិធានការ​ពង្រឹង​ការ​ត្រួតពិនិត្យ​តាម​ព្រំដែន​ផង​ដែរ ដោយសារ​បារម្ភ​ពី​ការ​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់ ដែល​អាច​ចម្លង COVID-19 កាន់តែ​ខ្លាំង​ថែម​ទៀត​នៅ​វៀតណាម​៕