តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយមិនមានដីកាកាលពីយប់មិញនេះ ។
នេះបើតាមក្មួយលោក រ៉ុង ឈុន គឺលោក រ៉ុង វិជ្ជា ដែលប្រាប់ VOD ។
បើតាមលោក រ៉ុង វិជ្ជា សមត្ថកិច្ចបានមកឡោមព័ទ្ធផ្ទះរបស់ខ្លួន ហើយនាំខ្លួនលោក រ៉ុង ឈុន ទៅ ដោយមិនអនុញ្ញាតឱ្យសាច់ញាតិណាម្នាក់ទៅជាមួយនោះទេ។ លោកថា ពេលនេះលោកមិនទាន់ដឹងថា ពូរបស់លោកត្រូវបាននាំខ្លួនទៅណាទេ។
គេមិនទាន់ដឹងថា អតីតប្រធានសមាគមគ្រូបង្រៀនរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទអ្វីនោះនៅឡើយទេ ប៉ុន្តែនៅមុនពេលចាប់ខ្លួន លោក រ៉ុង ឈុន បានទាមទារឲ្យរាជរដ្ឋាភិបាលប្តឹងរដ្ឋាភិបាលវៀតណាមទៅតុលាការអន្តរជាតិ(ICJ ) ពាក់ព័ន្ឋនឹងការរំលោភព្រំដែនខ្មែរ ៕