គិតត្រឹមម៉ោង១២និង៥៥នាទីថ្ងៃត្រង់ ថ្ងៃទី០១ សីហា នេះ ប្រជាពលរដ្ឋវៀតណាម០៣នាក់ហើយ បានស្លាប់ដោយសារមេរោគកូវីដ១៩ ។
បើតាមប្រព័ន្ឋផ្សព្វផ្សាយវៀតណាមបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ស្ត្រីដែលទើបនឹងស្លាប់នៅព្រឹកថ្ងៃសៅរ៍នេះ មានវ័យ៦៨ឆ្នាំ និងមានជំងឺមហារីកឈាមផងដែរ ។
ស្ត្រីដែលស្លាប់នេះ បានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Da Nang Oncology Hospitalកាលពីថ្ងៃទី២៣ កក្កដា និងបានរកឃើញថាមានផ្ទុកមេរោគកូវីដ១៩ កាលពីថ្ងៃទី៣០ កក្កដា ។
មកទល់នឹងពេលនេះ អ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសវៀតណាមសរុប ៥៥៨នាក់ ក្នុងនោះករណីជាសះស្បើយមានចំនួន៣៧៣នាក់ ៕