រដ្ឋាភិបាលចាប់ខ្លួនលោក រ៉ុង ឈុន ទាំងយប់

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុ​ង ឈុ​ន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​មិន​មាន​ដីកា​កាលពី​យប់មិញ​នេះ ។​

​នេះ​បើ​តាម​ក្មួយ​លោក រ៉ុ​ង ឈុ​ន គឺ​លោក រ៉ុ​ង វិជ្ជា ដែល​ប្រាប់ VOD ។​

​បើ​តាម​លោក រ៉ុ​ង វិជ្ជា សមត្ថកិច្ច​បាន​មក​ឡោម​ព័ទ្ធ​ផ្ទះ​របស់​ខ្លួន ហើយ​នាំ​ខ្លួន​លោក រ៉ុ​ង ឈុ​ន ទៅ ដោយ​មិន​អនុញ្ញាត​ឱ្យ​សាច់ញាតិ​ណា​ម្នាក់​ទៅ​ជាមួយ​នោះ​ទេ​។ លោក​ថា ពេល​នេះ​លោក​មិន​ទាន់​ដឹង​ថា ពូ​របស់​លោក​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ណា​ទេ​។​

​គេ​មិន​ទាន់​ដឹង​ថា អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​អ្វី​នោះ​នៅឡើយ​ទេ ប៉ុន្តែ​នៅ​មុន​ពេល​ចាប់ខ្លួន លោក រ៉ុ​ង ឈុ​ន បាន​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ប្តឹង​រដ្ឋាភិបាល​វៀតណាម​ទៅ​តុលាការអន្តរជាតិ​(ICJ ) ពាក់​ព័​ន្ឋ​នឹង​ការ​រំលោភ​ព្រំដែន​ខ្មែរ ៕