ប្រធានពន្ឋនាគារខេត្តប៉ៃលិន លោក លឹម វាសនា បានរងការចោទពីមន្ត្រីក្រោមឱវាទម្នាក់ថា ស្អប់ខ្លួន និងបានចាត់តាំងឲ្យទៅរៀននៅសាលារាជបណ្ឌិតនគរបាលកម្ពុជាម្តងហើយម្តងទៀត ទោះបីជាមន្ត្រីក្រោមឱវាទរូបនោះបដិសេធយ៉ាងណាក្តី ។
បើតាមប្រភពដែលនិយាយប្រាប់ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មូលហេតុដែលប្រធានពន្ឋាគារ លោ លឹម វាសនា ចាត់តាំងមន្ត្រីក្រោមឱវាទរូបនោះម្តងហើយម្តងទៀត ក៍ព្រោះតែលោក លឹម វាសនា ស្អប់មន្ត្រីរូបនោះ ទាំងគ្នាមិនដឹងថាមានកំហុសអ្វីដែលធ្វើឲ្យលោកមេគុកស្អប់ផងនោះ ។
ជុំវិញការចោទប្រកាន់ខាងលើនេះ មិនអាចរកការសុំអត្ថាធិប្បាយតបបានទេពីលោក លឹម វាសនា ប្រធានពន្ឋនាគារខេត្តប៉ៃលិន នាវេលាថ្ងៃត្រង់ថ្ងៃទី០៤ សីហានេះ ។
សូមបញ្ជាក់ថា កន្លងមកពន្ឋនាគារខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោក លឹម វាសនា ក៍មានការបែកធ្លាយឃ្លីបវីដេអូ ដែលបង្ហាញឲ្យឃើញសកម្មភាពជនជាប់ឃុំក្នុងពន្ឋនាគារបានប្រើប្រាស់ទូរសព្ទផ្ទុយពីបទបញ្ជានិងសេចក្តីណែនាំរបស់អគ្គនាយកដ្ឋានពន្ឋនាគារផងដែរ ។
ប្រភពបន្តថា ការអនុញ្ញាតឲ្យជនជាប់ឃុំប្រើទូរសព្ទ គឺផ្ទុយទៅនឹងសេចក្តីណែនាំលេខ០០៣ ស ណ ន ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ជាថ្នូរទៅនឹងការឲ្យជនជាប់ឃុំបង់ប្រាក់ពី៥០០ ឬ១០០០ដុល្លារក្នុងមួយខែ ហើយបើមិនបង់ប្រាក់ប្រចាំខែឲ្យទេ មន្ត្រីទាំងនោះនឹងដកយកទូរសព្ទ័ដែលដាក់ជួលមកវិញ ចំណែកអ្នកជាប់ឃុំផ្សេងទៀត ទោះជាមានលទ្ធភាពទិញទូរស័ព្ទយកមកប្រើ ក៏ដោយក៏មិនអាចប្រើប្រាស់ទូរស័ព្ទបានដែរ ដោយមន្ត្រីពន្ធនាគារប្រកាន់ថា មិនស្តាប់តាមគោលការណ៍៕