ហួសចិត្ត ! មេគុកប៉ៃលិន ហេតុតែស្អប់កូនចៅ ចាត់ឲ្យទៅរៀន

ប្រធាន​ព​ន្ឋ​នាគារ​ខេត្ត​ប៉ៃលិន លោក លឹ​ម វាសនា បាន​រង​ការ​ចោទ​ពី​មន្ត្រី​ក្រោម​ឱវាទ​ម្នាក់​ថា ស្អប់​ខ្លួន និង​បាន​ចាត់តាំង​ឲ្យ​ទៅ​រៀន​នៅ​សាលា​រាជបណ្ឌិត​នគរបាល​កម្ពុជា​ម្តង​ហើយ​ម្តងទៀត ទោះបីជា​មន្ត្រី​ក្រោម​ឱវាទ​រូប​នោះ​បដិសេធ​យ៉ាងណា​ក្តី ។​

​បើ​តាម​ប្រភព​ដែល​និយាយ​ប្រាប់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ប្រធាន​ព​ន្ឋា​គារ លោ លឹ​ម វាសនា ចាត់តាំង​មន្ត្រី​ក្រោម​ឱវាទ​រូប​នោះ​ម្តង​ហើយ​ម្តងទៀត ក៍​ព្រោះតែ​លោក លឹ​ម វាសនា ស្អប់​មន្ត្រី​រូប​នោះ ទាំង​គ្នា​មិនដឹង​ថា​មាន​កំហុស​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មេ​គុក​ស្អប់​ផង​នោះ ។​

​ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​តប​បាន​ទេពី​លោក លឹ​ម វាសនា ប្រធាន​ព​ន្ឋ​នាគារ​ខេត្ត​ប៉ៃលិន នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​០៤ សីហា​នេះ ។​

​សូម​បញ្ជាក់​ថា កន្លង​មក​ព​ន្ឋ​នាគារ​ខេត្ត​ប៉ៃលិន ក្រោម​ការ​ដឹកនាំ​របស់​លោក លឹ​ម វាសនា ក៍​មានការ​បែកធ្លាយ​ឃ្លី​ប​វី​ដេ​អូ ដែល​បង្ហាញ​ឲ្យ​ឃើញ​សកម្មភាព​ជន​ជាប់​ឃុំ​ក្នុង​ព​ន្ឋ​នាគារ​បាន​ប្រើប្រាស់​ទូរ​សព្ទ​ផ្ទុយ​ពី​បទបញ្ជា​និង​សេចក្តីណែនាំ​របស់​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ​ផង​ដែរ ។​

​ប្រភព​បន្ត​ថា ការ​អនុញ្ញាត​ឲ្យ​ជន​ជាប់​ឃុំ​ប្រើ​ទូរ​សព្ទ គឺ​ផ្ទុយ​ទៅ​នឹង​សេចក្តីណែនាំ​លេខ​០០៣ ស ណ ន ចុះ​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០១៩ ជា​ថ្នូរ​ទៅ​នឹង​ការ​ឲ្យ​ជន​ជាប់​ឃុំ​បង់ប្រាក់​ពី​៥០០ ឬ​១០០០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​បើ​មិន​បង់ប្រាក់​ប្រចាំខែ​ឲ្យ​ទេ មន្ត្រី​ទាំងនោះ​នឹង​ដក​យក​ទូរ​សព្ទ័​ដែល​ដាក់​ជួល​មក​វិញ ចំណែក​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត ទោះជា​មាន​លទ្ធភាព​ទិញ​ទូរស័ព្ទ​យក​មក​ប្រើ ក៏​ដោយ​ក៏​មិន​អាច​ប្រើប្រាស់​ទូរស័ព្ទ​បាន​ដែរ ដោយ​មន្ត្រី​ពន្ធនាគារ​ប្រកាន់​ថា មិន​ស្តាប់​តាម​គោលការណ៍​៕