គិតត្រឹមម៉ោង១២និង៤១នាទីថ្ងៃត្រង់ ថ្ងៃទី០៤ សីហានេះ ចំនួនមនុស្សស្លាប់ដោយសារមេរោគកូវីដ១៩ នៅក្នុងប្រទេសវៀតណាមបានកើនដល់០៨នាក់ហើយ ក្រោយបុរសវ័យ៦៥ឆ្នាំម្នាក់នៅទីក្រុងដាណាងបានស្លាប់កាលពីម៉ោង៨និង៣០នាទីនៅព្រឹកថ្ងៃអង្គារនេះ ។
មកទល់នឹងពេលនេះដែរ ចំនួនមនុស្សឆ្លងមេរោគកូវីដ១០នៅក្នុងប្រទេសវៀតណាម ក៍បានកើនដល់ ៦៥២នាក់ ក្នុងនោះករណីជាសះស្បើយ ៣៧៤នាក់ ៕