ទីក្រុងសៅប៉ូឡូ ៖ ប៉ុន្មានថ្ងៃមុននេះ ទីភ្នាក់ងារក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ នៅប្រទេសប្រេស៊ីល បានចែករំលែក រឿងឆ្កែអនាថា មួយក្បាល ដែលឆ្កែនោះវាចំណាយពេលរាល់ថ្ងៃ នៅអង្គុយចាំខាងក្រៅហាងលក់រថយន្ត១កន្លែង រហូតដល់ប្រធានសាខាក្រុមហ៊ុននៅហាងនោះ សម្រេចចិត្តយកឆ្កែអនាថា ចូលជាសមាជិកក្នុងក្រុមការងារ ដោយមានស្លាកឈ្មោះថ្មី ពាក់លើករបស់វា សម្គាល់ជាបុគ្គលិកថែមទៀត ។
កូនឆ្កែអនាថានេះ ត្រូវបានគេដាក់ឈ្មោះឲ្យថា TUCSON PRIME ក្រៅពីទទួលថតរូបពីសំណាក់ភ្ញៀវដែលចូលមកមើលរថយន្ត ឆ្កែអនាថានេះ ក៏ជាការពារប្រចាំហាងលក់រថយន្តហ៊ីយ៉ាន់ដាយមួយនេះដែរ ដោយទទួលបានកន្លែងដេក អាហារនិងទឹករាល់ថ្ងៃ ហើយរស់នៅខាងក្នុងកន្លែងនោះ និងមានបុគ្គលិកទីភ្នាក់ងារលក់រថយន្ត យកចិត្តទុកដាក់មើលថែទាំ ។
ព័ត៌មានឆ្កែអនាថានេះ កំពុងល្បីខ្លាំងនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ នៅលើបណ្តាញសង្គម instagram, twitter និង Facebook រហូតដល់ទីភ្នាក់ងារព័ត៌មានរបស់ប្រេស៊ីល VOM News ក៏បានចុះផ្សាយរូបភាពកូនឆ្កែ១ក្បាលនេះ លើទំព័រកាសែតផងដែរ ។
ឥឡូវនេះ ឆ្កែអនាថា ប្រាកដជានឹងមានជីវិតប្រសើរជាងពេលដែលវា នៅរងចាំ និងដើរវង្វេងផ្លូវ នៅប្រេស៊ីល ៕
(ក្នុងន័យមេរៀនអប់រំនៃជីវិត ៖ ជីវិត គឺជាការតស៊ូ បើមិនតស៊ូទេ «នៅតែរងចាំ និងដើរវង្វេងផ្លូវ» ប្រយ័ត្នចាញ់ឆ្កែ)