ប៉ូលិសអន្តោប្រវេសន៍គរជើងពេក មេផ្កាយ៤ប្រាប់ឲ្យផ្អាកតែងតាំងថ្មី

អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ផ្អាក​រាល់​ការ​លើក​សំណើសុំ​តែងតាំង​មុខ​តំណែង មន្ដ្រី​នគរបាល​ជាតិ ថ្នាក់​នាយ​រង​ប៉ុស្ដិ៍ នាយ​រង​ការិយាល័យ និង​អនុប្រធាន​នាយកដ្ឋាន ឬ​ផ្ទេរ​សម្រួល​ភារកិច្ច​មន្ដ្រី ចាប់ពី​ពេល​នេះ រហូត​មានការ​សម្រេច​ថ្មី​។​

​នេះ​បើ​យោង​តាម​លិខិត​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​ចុះហត្ថលេខា​ដោយ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ឋ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កាលពី​ថ្ងៃ​ទី​០៣ សីហា ២០២០ ។​

​បើ​តាម​លិខិត​ជម្រាប​មក​ថ្នាក់ដឹកនាំ​ចំណុះ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​បញ្ជាក់​ថា ការ​ផ្អាក​សំណើសុំ​តែងតាំង​មុខ​តំណែង ឬ ផ្ទេរ​សម្រួល​ភារកិច្ច​ខាងលើ​នេះ ដោយសារ​មុខ​តំណែង​ទាំង​អស់នេះ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដូច្នេះ​ដើម្បី​ទប់ស្កាត់​ចំនួន​នេះ​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន ៕