អុញម៉េចអីចឹង ! WHO ថាទោះមានវ៉ាក់សាំង ក៍មិនប្រាកដថាសម្លាប់កូវីដ១៩បាន

លោក Tedros Adhanom Ghebreyesus នាយក​ប្រតិបត្តិ​នៃ​អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​ព្រមាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ទោះបីជា​ពិភពលោក​នឹង​អាច​មាន​វ៉ាក់សាំង​ចាក់​ការពារ​មេរោគ​កូ​វី​ដ​១៩​នៅ​ក្នុង​ពេល​ដ៍​ខ្លី​ខាង​មុខ​នេះ​ក្តី ក៍​មិន​ប្រាកដ​ថា ពិភពលោក​យើង​នេះ​អាច​យកឈ្នះ ឬ កម្ចាត់​មេរោគ​កូ​វី​ដ​១៩ ពី​ភព​ផែនដី​ទាំងស្រុង​បាន​ដែរ ។​

​បើ​តាម​លោក​ប្រធាន​អង្គការ​សុខភាព​ពិភពលោក នៅ​ពេល​នេះ អ្វី​ដែល​ប្រទេស​នីមួយ​ៗ​ត្រូវធ្វើ​ដើម្បី​ទប់ស្កាត់​មេរោគ​កូ​វី​ដ​១៩​នោះ គឺ​ការ​ពាក់​ម៉ាស់​ជា​ប្រចាំ ការ​រក្សា​គម្លាត​សង្គម ការ​ធ្វើតេស្ត​និង ការ​រក្សា​អនាម័យ​នៅ​ក្នុង​គ្រួសារ ក៍​ដូច​ជា​សង្គម​នៃ​ប្រជាជាតិ​នីមួយ​ៗ ។​

​សូម​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​៩​និង​៣៥​នាទី​យប់​នេះ ពិភពលោក​ទាំងមូល​មាន​មនុស្ស​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ ជិត​៧០​ម៉ឺន​នាក់​ហើយ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​ជាង​១៨​ម៉ឺន​នាក់ ៕