អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ក្រសួងមហាផ្ទៃ បានប្រកាសផ្អាករាល់ការលើកសំណើសុំតែងតាំងមុខតំណែង មន្ដ្រីនគរបាលជាតិ ថ្នាក់នាយរងប៉ុស្ដិ៍ នាយរងការិយាល័យ និងអនុប្រធាននាយកដ្ឋាន ឬផ្ទេរសម្រួលភារកិច្ចមន្ដ្រី ចាប់ពីពេលនេះ រហូតមានការសម្រេចថ្មី។
នេះបើយោងតាមលិខិតរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលចុះហត្ថលេខាដោយលោក គៀត ច័ន្ទថារិទ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីថ្ងៃទី០៣ សីហា ២០២០ ។
បើតាមលិខិតជម្រាបមកថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា ការផ្អាកសំណើសុំតែងតាំងមុខតំណែង ឬ ផ្ទេរសម្រួលភារកិច្ចខាងលើនេះ ដោយសារមុខតំណែងទាំងអស់នេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដូច្នេះដើម្បីទប់ស្កាត់ចំនួននេះត្រូវផ្អាកជាបណ្ដោះអាសន្ន ៕