គិតត្រឹមម៉ោង៥និង៥៨នាទីល្ងាចថ្ងៃទី០៤ សីហានេះ ប្រទេសទាំង១០នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ( ASEAN ) មានអ្នកឆ្លងមេរោគកូវីដ-១៩ សរុប ២៩៤ ៧២៦នាក់ និង អ្នកស្លាប់សរុប៧៧៣០នាក់ ។
នៅក្នុងនោះប្រទេសឥណ្ឌូនេស៊ីនៅតែបន្តនាំមុខគេនៅក្នុងតំបន់អាស៊ានទាំងមូលដោយមានអ្នកឆ្លងសរុប ១១៥០៥៦នាក់ ស្លាប់សរុប ៥៣៨៨នាក់ តាមពីក្រោយដោយហ្វីលីពីន ឆ្លងសរុប ១១២៥៩៣នាក់ ស្លាប់សរុប ២១១៥នាក់ សិង្ហបុរី ឆ្លងសរុប ៥៣៣៤៦នាក់ ស្លាប់២៧នាក់ ម៉ាឡេស៊ី ឆ្លង៩០០២នាក់ ស្លាប់១២៥នាក់ ថៃ ឆ្លងសរុប ៣៣២១នាក់ ស្លាប់ ៥៨នាក់ វៀតណាម ៦៥២នាក់ ស្លាប់ ០៨នាក់ ភូមា ឆ្លង៣៥៥នាក់ ស្លាប់៦នាក់ កម្ពុជា ឆ្លង២៤០នាក់ អ្នកស្លាប់គ្មាន ប្រ៊ុយណេ ឆ្លង១៤១នាក់ ស្លាប់០៣នាក់ និងប្រទេសឡាវ ឆ្លង២០នាក់ គ្មានអ្នកស្លាប់ ៕