កូវីដ-១៩៖អាស៊ានឆ្លងសរុបជិត៣០ម៉ឺននាក់និងស្លាប់ជាង៧ពាន់នាក់

គិត​ត្រឹម​ម៉ោង​៥​និង​៥៨​នាទី​ល្ងាច​ថ្ងៃ​ទី​០៤ សីហា​នេះ ប្រទេស​ទាំង​១០​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​  ( ASEAN ) មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ សរុប ២៩៤ ៧២៦​នាក់ និង អ្នក​ស្លាប់​សរុប​៧៧៣០​នាក់ ។​

​នៅ​ក្នុង​នោះ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅ​តែ​បន្ត​នាំមុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​ដោយ​មាន​អ្នក​ឆ្លង​សរុប ១១៥០៥៦​នាក់ ស្លាប់​សរុប ៥៣៨៨​នាក់ តាម​ពីក្រោយ​ដោយ​ហ្វី​លី​ពី​ន ឆ្លង​សរុប ១១២៥៩៣​នាក់ ស្លាប់​សរុប ២១១៥​នាក់ សិង្ហ​បុរី ឆ្លង​សរុប ៥៣៣៤៦​នាក់ ស្លាប់​២៧​នាក់ ម៉ា​ឡេ​ស៊ី ឆ្លង​៩០០២​នាក់ ស្លាប់​១២៥​នាក់ ថៃ ឆ្លង​សរុប ៣៣២១​នាក់ ស្លាប់ ៥៨​នាក់ វៀតណាម ៦៥២​នាក់ ស្លាប់ ០៨​នាក់ ភូមា ឆ្លង​៣៥៥​នាក់ ស្លាប់​៦​នាក់ កម្ពុជា ឆ្លង​២៤០​នាក់ អ្នក​ស្លាប់​គ្មាន ប្រ៊ុ​យ​ណេ ឆ្លង​១៤១​នាក់ ស្លាប់​០៣​នាក់ និង​ប្រទេស​ឡាវ ឆ្លង​២០​នាក់ គ្មាន​អ្នក​ស្លាប់ ៕