ប្រព័ន្ឋផ្សព្វផ្សាយវៀតណាមបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា មន្ត្រីជំនាញវៀតណាមបានរកឃើញអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់១០នាក់ គិតត្រឹមម៉ោង៩និង៤៥នាទីយប់ថ្ងៃទី០៦ សីហានេះ ។
បើតាមប្រភពដដែល ក្រៅពីអ្នកស្លាប់កើនឡើងម្នាក់ អ្នកឆ្លងមេរោគកូវីដ១៩ថ្មី ក៍ត្រូវបានរកឃើញចំនួន៣០នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៧៤៧នាក់ ក្នុងនោះជាសះស្បើយ ៣៩២នាក់។
ដោយឡែកចំនួនអ្នកឆ្លងមេរោគកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីនបានហក់ឡើងលេខ១នៅអាស៊ានឈរពីលើឥណ្ឌូនេស៊ីហើយ បន្ទាប់ពីថ្ងៃនេះ រកឃើញអ្នកឆ្លងថ្មី ៣៥៦១នាក់ និងអ្នកស្លាប់២៨នាក់ ។ ចំនួនអ្នកឆ្លងសរុបនៅហ្វីលីពីនគិតត្រឹមវេលាខាងលើនេះដែរ គឺ ១១៩,៤៦០នាក់ ស្លាប់សរុប ២១៥០នាក់ ឯឥណ្ឌូនេស៊ីដែលឈរលេខ២ គឺថ្ងៃនេះរកឃើញអ្នកឆ្លង១៨៨២នាក់ ស្លាប់៦៩នាក់ ធ្វើឲ្យអ្នកឆ្លងសរុបកើនដល់ ១១៨,៧៥៣នាក់ និងស្លាប់សរុប ៥៥២១នាក់ ៕