មនុស្ស១៦នាក់ ត្រូវបានអាជ្ញាធរប្រទេសលីបង់ឃុំខ្លួនពាក់ព័ន្ឋនឹងការផ្ទុះឃ្លាំងស្តុកសារធាតុគីមីកាលពីថ្ងៃអង្គារកន្លងទៅ ស្របពេលដែលប្រធានាធិបតីបារាំងលោក ម៉ាក្រុង កំពុងទស្សនកិច្ចនៅក្រុងបេរូត ។
គិតត្រឹមម៉ោង៩និង១៥នាទីព្រឹកថ្ងៃសុក្រនេះ ចំនួនមនុស្សស្លាប់បានកើនដល់១៥៧នាក់ ខណៈអ្នករបួសដដែលគឺជាង៥០០០នាក់ ។
លោកប្រធាននាធិបតីបារាំង អ៊ីម៉ានូអ៊ែល ម៉ាក្រុង Emmanuel Macron បានប្រកាសផ្តល់និងអំពាវនាវរកជំនួយសម្រាប់លីបង់ ។ លោក ម៉ាក្រុង ក៍ប្រកាសដែលថា លោកឈរនិងគាំទ្រប្រជាពលរដ្ឋលីបង់ជានិច្ច យ៉ាងណាលោកថា ការលិចលង់សម្រាប់លីបង់នៅតែកើតមាន ប្រសិនប់រដ្ឋាភិបាលមិនកែទម្រង់ ពិសេសបញ្ហាអំពើទេនោះ ៕