ការផ្ទុះនៅលីបង់ ៖ មនុស្ស១៦នាក់ត្រូវបានឃុំខ្លួន

មនុស្ស​១៦​នាក់ ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​លី​បង់​ឃុំខ្លួន​ពាក់​ព័​ន្ឋ​នឹង​ការ​ផ្ទុះ​ឃ្លាំង​ស្តុក​សារធាតុ​គីមី​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ស្រប​ពេល​ដែល​ប្រធានាធិបតី​បារាំង​លោក ម៉ា​ក្រុង កំពុង​ទស្សនកិច្ច​នៅ​ក្រុង​បេ​រូត ។​

​គិត​ត្រឹម​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់​១៥៧​នាក់ ខណៈ​អ្នក​របួស​ដដែល​គឺ​ជាង​៥០០០​នាក់ ។​

​លោក​ប្រធាន​នា​ធិ​បតី​បារាំង អ៊ី​ម៉ា​នូ​អ៊ែ​ល ម៉ា​ក្រុង Emmanuel Macron បាន​ប្រកាស​ផ្តល់​និង​អំពាវនាវ​រក​ជំនួយ​សម្រាប់​លី​បង់ ។ លោក ម៉ា​ក្រុង ក៍​ប្រកាស​ដែល​ថា លោក​ឈរ​និង​គាំទ្រ​ប្រជាពលរដ្ឋ​លី​បង់​ជា​និច្ច យ៉ាងណា​លោក​ថា ការ​លិចលង់​សម្រាប់​លី​បង់​នៅ​តែ​កើត​មាន ប្រ​សិ​នប់​រដ្ឋាភិបាល​មិន​កែទម្រង់​ ពិសេស​បញ្ហាអំពើ​ទេ​នោះ ៕