ប្រព័ន្ឋផ្សព្វផ្សាយវៀតណាមបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ស្ត្រីអាយុ៥៥ឆ្នាំម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យនារសៀលថ្ងៃអាទិត្យនេះ និងរកឃើញអ្នកឆ្លងថ្មីចំនួន២៩នាក់ ។
បើតាមអាជ្ញាធរវៀតណាម ស្ត្រីដែលស្លាប់នោះ គឺជាអ្នកស្រុក Hai Chau ក្នុងទីក្រុងដាណាង ។ ស្ត្រីរូបនេះ បានដាក់ឲ្យធ្វើចត្តាឡីស័កកាលពីថ្ងៃទី២៨ កក្កដា និងមួយថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី២៩ កក្កដា មន្ត្រីសុខាភិបាលក៍រកឃើញថាផ្ទុកមេរោគកូវីដ១៩ ។
គិតត្រឹមម៉ោង៧និង៤០នាទៅយប់ថ្ងៃទី០៩ សីហានេះ ចំនួនមនុស្សស្លាប់ដោយសារមេរោគកូវីដ១៩ នៅក្នុងប្រទេសវៀតណាមកើនដល់១១នាក់ហើយ និង ឆ្លងសរុប ៨៤១នាក់ ក្នុងនោះករណីជាសះស្បើយ៣៩៥នាក់ ៕