ជំងឺបេះដូងជាប្រភេទជំងឺដ៍កាចសហាវមួយក្នុងចំណោមជំងឺកាចសាហាវជាច្រើនទៀត និងបានសម្លាប់មនុស្សរាប់សែននាក់ក្នុងមួយឆ្នាំៗ ក្នុងនោះគ្រាន់តែ
នៅសហរដ្ឋអាមេរិក មនុស្សម្នាក់ក្នុងចំណោម ៤នាក់បានស្លាប់ដោយសារតែជំងឺបេះដូង និងជារៀងរាល់ឆ្នាំមនុស្សប្រហែល ៦សែន ១ម៉ឺននាក់ បានស្លាប់ដោយសារជំងឺនេះ។
ដូច្នេះ ប្រសិនបើលោកអ្នកមានអាការៈដូចខាងក្រោម ពិសេសមនុស្សវ័យចំណាស់ សូមអញ្ជើញទៅជួបគ្រូពេទ្យជំនាញពិគ្រោះនិងព្យាបាលជាបន្ទាន់ ៖
១. តឹងណែនក្នុងដើមទ្រូង
ប្រសិនបើអ្នក ចេះតែតឹងណែនក្នុងទ្រូង មានសម្ពាធ និងមានអារម្មណ៍ក្តៅក្រហាយ នៅតំបន់ទ្រូង វាដល់ពេលដែលអ្នក ត្រូវទៅពិគ្រោះ ជាមួយគ្រូពេទ្យជំនាញបេះដូងហើយ។
២. នៅសុខៗ អស់កម្លាំង ដោយមិនដឹងមូលហេតុ
អាការៈបែបនេះ នឹងធ្វើឲ្យអ្នកគ្មានអារម្មណ៍ធ្វើការ វិលវល់ និងធុញថប់ខ្លាំង។
៣. ផ្តាសាយយូរថ្ងៃ
ប្រសិនបើអ្នកឈឺយូរថ្ងៃ ដោយសារជំងឺផ្តាសាយ វាក៏ប្រហែលជាសញ្ញាមួយ នៃជំងឺគាំងបេះដូងផងដែរ។ ពេលបេះដូងទទួលអុកស៊ីសែនមិនគ្រប់គ្រាន់ ប្រព័ន្ធការពាររាងកាយរបស់អ្នក ទទួលរងផលប៉ះពាល់ ដែលជាហេតុនាំឲ្យអ្នកឈឺផ្តាសាយ។
៤. ហើម
ការហើមដៃ ហើមជើង ហើមពោះ ឬកន្លែងណាផ្សេងទៀត ដោយមិនមានមូលហេតុច្បាស់ អាចជាសញ្ញាបញ្ជាក់ថា បេះដូងរបស់អ្នកលោត ឬរុញច្រានឈាម ក្នុងកម្រិតខុសធម្មតាហើយ ដែលជាហេតុធ្វើឲ្យសរសៃឈាមវ៉ែនរលាកបាន។
៥. ពិបាកដកដង្ហើម
ពេលបេះដូងចុះខ្សោយ វានឹងផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ ទៅឲ្យសួតមានដំណើរការល្អនោះទេ ដែលជាហេតុធ្វើឲ្យអ្នកពិបាកដកដង្ហើម៕