កូវីដ១៩៖ រសៀលនេះ យួនស្លាប់ថែមម្នាក់និងឆ្លងថ្មី២៩នាក់

ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​វៀតណាម​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ស្ត្រី​អាយុ​៥៥​ឆ្នាំ​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នា​រសៀល​ថ្ងៃអាទិត្យ​នេះ និង​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​២៩​នាក់ ។​

​បើ​តាម​អាជ្ញាធរ​វៀតណាម ស្ត្រី​ដែល​ស្លាប់​នោះ គឺជា​អ្នកស្រុក Hai Chau ក្នុង​ទីក្រុង​ដា​ណា​ង ។ ស្ត្រី​រូប​នេះ បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​កាលពី​ថ្ងៃ​ទី​២៨ កក្កដា និង​មួយ​ថ្ងៃ​ក្រោយមក ពោល​គឺ​នៅ​ថ្ងៃ​ទី​២៩ កក្កដា មន្ត្រី​សុខាភិបាល​ក៍រក​ឃើញ​ថា​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ។​

​គិត​ត្រឹម​ម៉ោង​៧​និង​៤០​នា​ទៅ​យប់​ថ្ងៃ​ទី​០៩ សីហា​នេះ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​វៀតណាម​កើន​ដល់​១១​នាក់​ហើយ និង ឆ្លង​សរុប ៨៤១​នាក់ ក្នុង​នោះ​ករណី​ជា​សះស្បើយ​៣៩៥​នាក់ ៕