ពីក្រុងប៉ោយប៉ែតមានសេចក្តីរាយការណ៍ជំហានដំបូងឲ្យដឹងថា នៅម៉ោងប្រមាណ៣រសៀលថ្ងៃទី១២ សីហានេះ យ៉ាងហោចណាស់មនុស្ស៥នាក់ បានស្លាប់បាត់បង់ជីវិត និង២នាក់រងរបួស ក្នុងឧបទ្ទវហេតុ បាក់ដងសន្ទូចរលំ នៅក្នុងការដ្ឋានសំណង់អគារមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។