រសៀលនេះ បាក់ដងសន្ទូចក្នុងការដ្ឋានសំណង់ សង្កត់មនុស្សស្លាប់៥នាក់

ពី​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​សេចក្តីរាយការណ៍​ជំហាន​ដំបូង​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​១២ សីហា​នេះ យ៉ាង​ហោច​ណាស់​មនុស្ស​៥​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត និង​២​នាក់​រង​របួស ក្នុង​ឧបទ្ទវហេតុ បាក់ដង​សន្ទូច​រលំ នៅ​ក្នុង​ការដ្ឋាន​សំណង់​អគារ​មួយ​កន្លែង ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។​