លោកត្រាំផ្តាំឲ្យពលរដ្ឋអាមេរិករៀនភាសាចិនឲ្យហើយទៅ បើលោកចាញ់ឆ្នោត

លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​វាយប្រហារ​ទៅ​បេក្ខជន​ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ឌិន ថា​មាន​ភាព​ទន់ជ្រាយ​ទៅ​រក​ចិន ហើយ​ថាបើ​លោក​មិន​ជាប់​ឆ្នោត​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​២​ទេ ពលរដ្ឋ​អា​មេ​រិ​ក​ត្រូវ​រៀន​ភាសា​ចិន​ឲ្យ​ហើយ​ទៅ ។​

​លោក​ត្រាំ​បន្ត​ថា អ្វី​ដែល​បេក្ខភាព​ប្រធានាធិបតី បៃ​ឌិន និង​ចិន​កំពុង​តែ​រង់ចាំ​នោះ​គឺ ការ​យកឈ្នះ​មក​លើ​រូប ហើយ​ចិន​នឹង​គ្រប់គ្រង​អា​មេ​រិ​ក ។​

​ឆ្លើយ​តប​ទៅ​នឹង​ការ​លោក​ឡើង​របស់​លោក ត្រាំ ខាងលើ អ្នកនាំពាក្យ​ក្រុម​ឃោសនាបោះឆ្នោត​របស់​លោក ចូ​បៃ​ឌិន គឺ​លោក Andrew Bates បាន​លើក​ឡើង​ថា ដោយសារ​តែ​ការ​បរាជ័យ​របស់​លោក​ត្រាំ ទើប​ធ្វើ​ឲ្យ​ចិន​កាន់តែ​ខ្លាំង ហើយ​អា​មេ​រិ​ក​កាន់តែ​ធ្លាក់​ចុះ ។ ចំពោះ​ចិន លោក​ត្រាំ​គឺជា​ប្រធានាធិបតី ដែល​ទន់ខ្សោយ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​។ លោក Andrew Bates  បញ្ជាក់ ៕