លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងវាយប្រហារទៅបេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ថាមានភាពទន់ជ្រាយទៅរកចិន ហើយថាបើលោកមិនជាប់ឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិទី២ទេ ពលរដ្ឋអាមេរិកត្រូវរៀនភាសាចិនឲ្យហើយទៅ ។
លោកត្រាំបន្តថា អ្វីដែលបេក្ខភាពប្រធានាធិបតី បៃឌិន និងចិនកំពុងតែរង់ចាំនោះគឺ ការយកឈ្នះមកលើរូប ហើយចិននឹងគ្រប់គ្រងអាមេរិក ។
ឆ្លើយតបទៅនឹងការលោកឡើងរបស់លោក ត្រាំ ខាងលើ អ្នកនាំពាក្យក្រុមឃោសនាបោះឆ្នោតរបស់លោក ចូបៃឌិន គឺលោក Andrew Bates បានលើកឡើងថា ដោយសារតែការបរាជ័យរបស់លោកត្រាំ ទើបធ្វើឲ្យចិនកាន់តែខ្លាំង ហើយអាមេរិកកាន់តែធ្លាក់ចុះ ។ ចំពោះចិន លោកត្រាំគឺជាប្រធានាធិបតី ដែលទន់ខ្សោយបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ លោក Andrew Bates បញ្ជាក់ ៕