ក្រសួងការពារជាតិរុស្ស៊ីបានព្រមានថា ប្រសិនបើកងទ័ពរបស់សម្ព័ន្ឋមិត្តណាតូ (The North Atlantic Treaty Organization = NATO អង្គការសន្ឋិសញ្ញាអាត្លង់ទិកខាងជើង) វាយប្រហារប្រទេសបេឡារូស នោះសង្គ្រាមនឹងកើតឡើងតែក្នុងរយៈពេលខ្លីបំផុត គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ មិនដល់មួយថ្ងៃនោះទេ សម្ព័ន្ឋមិត្តណាតូនឹងត្រូវបរាជ័យ ។
ការព្រមានរបស់រុស្ស៊ីខាងលើនេះ បានធ្វើឡើងក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីណាតូបានបញ្ជូនកងទ័ពទៅក្បែរប្រទេសបេឡារូស ដែលជាប្រទេសចងសម្ព័ន្ឋមិត្តជិតស្និទ្ឋបំផុតជាមួយរុស្ស៊ី ។
ការបញ្ជូនកងកម្លាំងណាតូទៅក្បែរប្រទេសបេឡារូសនេះដែរ ត្រូវរុស្ស៊ីចោទប្រកាន់ថាបានគំរាមកំហែងដល់ទីតាំងយោធារបស់រុស្ស៊ី នៅក្នុងប្រទេសបេឡារ៉ូស និងគំរាមកំហែង ដែនអធិបតេយ្យ របស់រុស្ស៊ីនោះថែមទៀត។ ការចោទប្រកាន់ខាងលើ ក្រោយពេល ណាតូបានបញ្ជូនកម្លាំងទាហានទៅក្បែរព្រំដែនប្រទេស បេឡារ៉ូស។ ចំណែក ណាតូមានចេតនា ចង់អូសទាញ ប្រទេសបេឡារ៉ូស ដើម្បីយកប្រទេសនេះធ្វើជាទីតាំងសម្រាប់ប្រឆាំងរុស្ស៊ី ។
សូមបញ្ជក់ថា អង្គការណាតូត្រូវបានបង្កើតឡើងនៅថ្ងៃទី០៤ មេសា ១៩៤៩ ហើយមកទល់នឹងពេលនេះ ណាតូមានសមាជិកចំនួន៣០ប្រទេសរួមមាន៖ អាមេរិក, បារាំង ,អាឡឺម៉ង់ ,អង់គ្លេស ,ហូឡង់ ,ដាណឺម៉ាក ប៊ែលហ្សិក ,អ៊ីតាលី ,ព័រទុយហ្កាល់ ,អេស្ប៉ាញ, ណ័រវេ ,តួកគី ,ស្លូវីនៀ ,ស្លូវ៉ាគី ,ឆេក ,ម៉ាសេដូនី ,ប៉ូឡូញ ឡាតវៀ ,ក្រូអាត, កាណាដា ,ប៊ុលហ្ការី ,អេស្តូនី ,ហុងហ្ការី ,លុច្ចហ្សំប៊ួរ, អាយលែន ,អាល់បានី ,រ៉ូម៉ានី លីទុយអានី, ក្រិក និងប្រទេសម៉ុងតេណេក្រូ ។
នៅព្រឹកថ្ងៃទី១៨ សីហា ២០២០នេះ លោកប្រធានាធិបតីបេឡារូស Alexander Lukashenko បានប្រកាសមិនចុះចេញពីតំណែង ខណៈដែលសហភាពអឺរ៉ុបបានប្រកាសឲ្យមានបើកកិច្ចពិភាក្សាបន្ទាន់មួយស្តីពីវិបត្តិនៅក្នុងប្រទេសបេឡារូស ៕