រុស្ស៊ីថាត្រឹមណាតូ វ៉ៃប្រើពេលតែ១ម៉ោងកន្លះ

ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​ព្រមាន​ថា ប្រសិនបើ​កងទ័ព​របស់​សម្ព័​ន្ឋ​មិត្ត​ណា​តូ (The North Atlantic Treaty Organization = NATO អង្គការ​ស​ន្ឋិ​សញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​) វាយប្រហារ​ប្រទេស​បេឡា​រូស នោះ​សង្គ្រាម​នឹង​កើតឡើង​តែ​ក្នុង​រយៈពេល​ខ្លី​បំផុត គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មិន​ដល់​មួយ​ថ្ងៃ​នោះ​ទេ សម្ព័​ន្ឋ​មិត្ត​ណា​តូ​នឹង​ត្រូវ​បរាជ័យ ។​

​ការ​ព្រមាន​របស់​រុ​ស្ស៊ី​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ណា​តូ​បាន​បញ្ជូន​កងទ័ព​ទៅ​ក្បែរ​ប្រទេស​បេឡា​រូស ដែល​ជា​ប្រទេស​ចង​សម្ព័​ន្ឋ​មិត្ត​ជិត​ស្និ​ទ្ឋ​បំផុត​ជាមួយ​រុ​ស្ស៊ី ។​

​ការ​បញ្ជូន​កងកម្លាំង​ណា​តូ​ទៅ​ក្បែរ​ប្រទេស​បេឡា​រូស​នេះ​ដែរ ត្រូវ​រុ​ស្ស៊ី​ចោទប្រកាន់​ថា​បាន​គំរាមកំហែង​ដល់ទី​តាំង​យោធា​របស់​រុ​ស្ស៊ី នៅ​ក្នុង​ប្រទេស​បេឡា​រ៉ូ​ស និង​គំរាមកំហែង ដែន​អធិបតេយ្យ របស់​រុ​ស្ស៊ី​នោះ​ថែម​ទៀត​។ ការ​ចោទប្រកាន់​ខាងលើ ក្រោយ​ពេល ណា​តូ​បាន​បញ្ជូន​កម្លាំង​ទាហាន​ទៅ​ក្បែរ​ព្រំដែន​ប្រទេស បេឡា​រ៉ូ​ស​។ ចំណែក ណា​តូ​មាន​ចេតនា ចង់អូ​សទាញ ប្រទេស​បេឡា​រ៉ូ​ស ដើម្បី​យក​ប្រទេស​នេះ​ធ្វើ​ជាទី​តាំង​សម្រាប់​ប្រឆាំង​រុ​ស្ស៊ី ។​

​សូម​បញ្ជក់​ថា អង្គការ​ណា​តូ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​០៤ មេ​សា ១៩៤៩ ហើយ​មក​ទល់​នឹង​ពេល​នេះ ណា​តូ​មាន​សមាជិក​ចំនួន​៣០​ប្រទេស​រួម​មាន​៖ អា​មេ​រិ​ក​, បារាំង ,​អា​ឡឺ​ម៉​ង់ ,​អង់គ្លេស ,​ហូ​ឡង់ ,​ដា​ណឺ​ម៉ាក ប៊ែ​ល​ហ្សិ​ក ,​អ៊ី​តា​លី ,​ព័រ​ទុ​យ​ហ្កា​ល់ ,​អេ​ស្ប៉ា​ញ​, ណ័​រវេ ,​តួ​ក​គី ,​ស្លូ​វី​នៀ ,​ស្លូ​វ៉ា​គី ,​ឆេ​ក ,​ម៉ា​សេ​ដូ​នី ,​ប៉ូ​ឡូញ ឡា​តវៀ ,​ក្រូ​អាត​, កា​ណា​ដា ,​ប៊ុល​ហ្កា​រី ,​អេ​ស្តូ​នី ,​ហុង​ហ្កា​រី ,​លុ​ច្ច​ហ្សំ​ប៊ួ​រ​, អាយ​លែ​ន ,​អាល់​បា​នី ,​រ៉ូ​ម៉ា​នី លី​ទុ​យ​អា​នី​, ក្រិ​ក និង​ប្រទេស​ម៉ុង​តេ​ណេ​ក្រូ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ២០២០​នេះ លោក​ប្រធានាធិបតី​បេឡា​រូស Alexander Lukashenko បាន​ប្រកាស​មិន​ចុះ​ចេញពី​តំណែង ខណៈ​ដែល​សហភាព​អឺរ៉ុប​បាន​ប្រកាស​ឲ្យ​មាន​បើក​កិច្ច​ពិភាក្សា​បន្ទាន់​មួយ​ស្តី​ពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​បេឡា​រូស ៕