សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ប្រភពបានបញ្ជាក់ថា នៅមុនបញ្ជូនទៅវៀតណាមកាលពីព្រឹកថ្ងៃម្សិលមិញ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យចូរី ក្នុងខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី២០ សីហា ២០២០ ។
មិនទាន់មានការបញ្ជាក់អំពីថាតើសម្តេចមានអាពាធអ្វីនោះទេ តែប្រភពខ្លះថា សម្តេចព្រះមហាអគ្គសង្ឃរាជចុះខ្សោយសុខភាព ខណៈព្រះអង្គព្រះជន្មច្រើន ។
សូមបញ្ជាក់ថា មកដល់ពេលនេះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះអង្គមានព្រះជន្មាយុ ៨៩ព្រះវស្សា ៕