សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស បញ្ជូនទៅសង្រ្គោះនៅវៀតណាម

សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

​ប្រភព​បាន​បញ្ជាក់​ថា នៅ​មុន​បញ្ជូន​ទៅ​វៀតណាម​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចូ​រី ក្នុង​ខណ្ឌ​ច្បារ​អំពៅ កាលពី​យប់​ថ្ងៃ​ទី​២០ សីហា ២០២០ ។​

​មិន​ទាន់​មានការ​បញ្ជាក់​អំពី​ថា​តើ​សម្តេច​មាន​អាពាធ​អ្វី​នោះ​ទេ តែ​ប្រភព​ខ្លះ​ថា សម្តេចព្រះ​មហា​អគ្គ​សង្ឃរាជ​ចុះ​ខ្សោយ​សុខភាព ខណៈ​ព្រះ​អង្គ​ព្រះ​ជន្ម​ច្រើន ។​

​សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ ៨៩​ព្រះ​វស្សា ៕