អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​៣​រូប ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣​រូប បាន​ស្នើ​ក្រសួងមហាផ្ទៃ លើក​បម្រាម​សិទ្ធិ​នយោបាយ ដើម្បី​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ ។

លិខិត​របស់​លោក ស៊ុន ឆ័​យ អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​ជូន​លោក ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​២៧ ខែសីហា បានអោយ​ដឹង​ថា យោង​តាម​មាត្រា​៤៥​ថ្មី នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ បាន​បង្ក​លក្ខណៈ​ឱ្យ​អ្នក​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យធ្វើ​សកម្មភាព​នយោបាយ អាច​ទទួល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ ។

ត្រង់​ចំណុច​នេះ លោក​បាន​ស្នើ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ពិនិត្យ​តាម​នីតិវិធី ដើម្បី​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ដល់​រូប​លោក​ឡើង​វិញ ។

ក្រៅពី​លោក សុ​ន ឆ័​យ ក៏​មាន​អតីត​សមាជិក​គណៈកម្មាធិការ​នាយក​ដែល​មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក វ៉ា សា​ម៉ុ​ន និង​លោក តា​វ គឹ​ម​ឈ​ន បាន​ដាក់​លិខិតស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ទៅ​ក្រសួងមហាផ្ទៃ​ផង​ដែរ ៕