«បើមិនបានចូលរួមជួយសង្គ្រោះប្រទេសជាតិក្នុងគ្រាអាសន្ន សូមកុំរំខានដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងប្រជាជន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ខ្ញុំសង្ឃឹមថា ជនជ្រុលនិយមមួយក្តាប់តូចនោះ អាចនឹងយល់អំពីតម្លៃនៃសន្តិភាពនិងការអភិវឌ្ឍដែលយើងទទួលបានយ៉ាងលំបាក ហើយបញ្ឈប់នូវរាល់សកម្មភាពរំខានដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។» ។
នេះជាខ្លឹមសាររបស់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៣ កញ្ញា ២០២០ ៕