ទីតាំងផលិត ម្ស៉ៅ- ឡេ មួយកន្លែង ត្រូវបានសមត្ថកិច្ចអះអាងថា ក្លែងក្លាយ ខុសច្បាប់ ស្ថិតនៅមុខវិទ្យាល័យទួលអំពិល ផ្លូវលេខ២១៧ ឬ ផ្លូវចំការដូង ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានបង្ក្រាប កាលពីវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ដោយឃាត់ខ្លួនមនុស្ស ៤នាក់ យកមកសាកសួរ ចំណែកម្ចាស់ទីតាំង ឈ្មោះ វឹង ជីហេង បានគេចខ្លួន ។
លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនប្រឆាំងផលិតផលក្លែងក្លាយ ដែលដឹកនាំការបង្ក្រាបនេះ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថា ទីតាំងផលិត ម្ស៉ៅ – ឡេក្លែងក្លាយនេះ គឺសមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេតជាច្រើនថ្ងៃមកហើយ ទើបនៅថ្ងៃនេះចុះមកអនុវត្ត ដោយបិទទីតាំងនេះជាបណ្តោះអាសន្ន ដើម្បីរង់ចាំបន្តនីតិវិធី នាពេលក្រោយទៀត ៕