លោក ទៀ បាញ់ ៖ ជនជ្រុលនិយមមួយក្តាប់តូចធ្វើសកម្មភាពដើម្បីប្រយោជន៍ផ្ទាល់ខ្លួន

«​បើ​មិន​បាន​ចូលរួម​ជួយ​សង្គ្រោះ​ប្រទេស​ជាតិ​ក្នុង​គ្រាអាសន្ន សូមកុំ​រំខាន​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​និង​ប្រជាជន ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ ខ្ញុំ​សង្ឃឹមថា ជន​ជ្រុលនិយម​មួយ​ក្តាប់​តូច​នោះ អាច​នឹង​យល់​អំពី​តម្លៃ​នៃ​សន្តិភាព​និង​ការ​អភិវឌ្ឍ​ដែល​យើង​ទទួល​បាន​យ៉ាង​លំបាក ហើយ​បញ្ឈប់​នូវ​រាល់​សកម្មភាព​រំខាន​ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​» ។​

​នេះ​ជា​ខ្លឹមសារ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ២០២០ ៕