យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ពលករខ្មែរ២នាក់ក្នុងចំណោម១១នាក់ ដែលជិះចានដែកឆ្លងអូរមកដីខ្មែរតាមច្រករបៀង ដោយសារទឹកកួចក៍ក្រឡាប់ចានដែកលិចបាត់ខ្លួនទាំងពីរនាក់ ។
ហេតុការណ៍ដ៍គួរឲ្យអាសូរនេះ បានកើតឡើងកាលពីជិត៦ល្ងាចថ្ងៃទី១៩ កញ្ញា ២០២០ នៅច្រករបៀងចំណុចល្បាត១ ខ៣ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
នៅពេលនេះ កងកម្លាំចម្រុះខេត្តប៉ៃលិនកំពុងតាមរកជនរងគ្រោះទាំំងពីរដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ៕