អាសូរណាស់ ! ពលករខ្មែរ២នាក់ជិះចានដែកឆ្លងទឹកមកដីខ្មែរលិចបាត់

យោង​តាម​គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​២​នាក់​ក្នុង​ចំណោម​១១​នាក់ ដែល​ជិះ​ចានដែក​ឆ្លង​អូរ​មក​ដី​ខ្មែរ​តាម​ច្រករបៀង ដោយសារ​ទឹក​កួច​ក៍​ក្រឡាប់​ចានដែក​លិច​បាត់​ខ្លួន​ទាំង​ពីរ​នាក់ ។​

​ហេតុការណ៍​ដ៍​គួរ​ឲ្យ​អាសូរ​នេះ បាន​កើតឡើង​កាលពី​ជិត​៦​ល្ងាច​ថ្ងៃ​ទី​១៩ កញ្ញា ២០២០ នៅ​ច្រករបៀង​ចំណុច​ល្បាត​១ ខ​៣ ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​នៅ​ពេល​នេះ កងក​ម្លាំ​ចម្រុះ​ខេត្ត​ប៉ៃលិន​កំពុង​តាម​រក​ជន​រង​គ្រោះ​ទាំំ​ង​ពីរ​ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ៕